កីឡា
គួរឲ្យស្តាយ នារីវាយកូនបាល់លេខ១ក្នុងលោក Barty ចូលនិវត្តន៍ក្នុងវ័យ២៥ឆ្នាំ
កីឡាការិនីវាយកូនបាល់លេខ១លើលោករបស់ប្រទេសអូស្ត្រាលី Ashleigh Barty បានសម្រេចចូលវិវត្តន៍ក្នុងវ័យ២៥ឆ្នាំ ជាពេលអាជីពរបស់នាងឈានដល់កំពូលដោយសំអាងលើសម្រេចគោលដៅ និងភាពនឿយហត់ក្នុងអាជីព។

នាងបានចូលនិវត្តន៍ជាមួយនឹងពានរង្វាន់១៥គ្រឿង និងក្នុងពេលមិនដល់២ខែផង បន្ទាប់ពីនាងបានឈ្នះពានរង្វាន់ Australian Open ដែលជាពានរង្វាន់ធំ Grand Slam ទី៣របស់នាង បន្ទាប់ពីពានរង្វាន់ Wimbledon ឆ្នាំ២០២១ និងពានរង្វាន់ French Open ឆ្នាំ២០១៩។
នាង Barty បាននិយាយក្នុងវីដេអូទាំងអារម្មណ៍រំជើបរំជួលថា ៖«Ash Barty ជាមនុស្សដែលមានក្តីសុបិនច្រើន បន្ទាប់ពីធ្វើដំណើរពាក់ព័ន្ធជុំវិញពិភពលោក ឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ខ្ញុំ ឃ្លាតឆ្ងាយពីផ្ទះដែលខ្ញុំតែងតែត្រូវការ»។
«ខ្ញុំនឹងមិនឈប់ស្រឡាញ់ កីឡាវាយកូនបាល់ទេ។ វាជាចំណែកដ៏ធំក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំគិតថា វាសំខាន់ដែលខ្ញុំរីករាយនឹងពេលវេលាបន្ទាប់នៃជីវិតរបស់ខ្ញុំ ដោយសារ Ash Barty ជាមនុស្ស មិនមែន Ash Barty ជាអត្តពលិកនោះទេ»។
កីឡាការិនីអូស្ត្រាលីរូបនេះបានចំណាយពេលសរុប១២១សប្តាហ៍ដើម្បីក្លាយជាកីឡាការិនីលេខ១លើលោក។
វាជាការសម្រេចចិត្តចូលនិវត្តន៍លើកទី២របស់ Barty បន្ទាប់ពីធ្លាប់បានដើរចេញពីកីឡានេះម្តងហើយកាលពីចុងឆ្នាំ២០១៤ជាពេលជាយុវតី។ នៅឆ្នាំ២០១៦ នាងបានវិលចូលអាជីពកីឡានេះវិញ និងបានជោគជ័យយ៉ាងឆាប់រហ័សរហូតឈានចូលតារាងចំណាត់ថ្នាក់លើលោក។

នាងបានិយាយតាមវីដេអូ Instagram ជាមួយមិត្តភក្តិ និងជាអតីតដៃគូប្រកួតនាង Casey Dellacqua ថា ៖«ខ្ញុំដឹងថា ខ្ញុំធ្លាប់ធ្វើពីមុន តែវាមានអារម្មណ៍ផ្សេងគ្នា»។
«ខ្ញុំពិតជាអរគុណណាស់សម្រាប់កីឡាវាយកូនបាល់ វាបានផ្តល់ឲ្យខ្ញុំសម្រេចក្តីសុបិនទាំងអស់ ប៉ុន្តែខ្ញុំដឹងថា ពេលវេលាឥឡូវនេះសម្រាប់ខ្ញុំដើរចេញ និងស្វែងរកក្តីស្រមៃផ្សេង ហើយដាក់រ៉ាកែតចុះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


