កីឡា
អបអរសាទរ! កីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២
កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២ (2022 IBJJF Pan Championships)។

កីឡាការិនីកម្ពុជា ខាន់ ចេសា បានយកឈ្នះលើកីឡាការិនី Thamires Diógenes de Aquino នៅវគ្គផ្ដាច់ព្រ័ត្រ លេីវិញ្ញាសាខ្សែក្រវាត់ខ្មៅផ្នែកនារី ក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។
ការប្រកួត 2022 IBJJF Pan Championships បានធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី១០ ខែមេសា ឆ្នាំ២០២២ ហើយនេះជាលើកដំបូងដែលកីឡាការិនីកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ IBJJF Pan Championships។

ម៉្យាងទៀត នេះជាមេដាយមាសបន្ថែមសម្រាប់យុវតី ចេសា មុនចូលរួមការប្រកួតនានាឱ្យកម្ពុជាលើឆាកអន្តរជាតិ មិនថាស៊ីហ្គេម ជើងឯកប្រចាំទ្វីបអាស៊ី ឬកម្រិតពិភពលោក នៅពេលខាងមុខទេ។
កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ ចេសា ធ្លាប់បានដណ្ដើមមេដាយមាសកម្រិតទ្វីបអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕


-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


