កីឡា
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ៣រូប បន្ដហ្វឹកហាត់នៅថៃ រហូតដល់ស៊ីហ្គេម២០២២ នៅវៀតណាម
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហើបឲ្យដឹងថាកីឡាករប្រដាល់ សកលជម្រើសជាតិកម្ពុជា ៣រូប រួមមានកីឡាករ សៅ រង្ស៊ី, ទូច ដេវីត និង វី សុភ័ស នឹងបន្ដហ្វឹកហាត់នៅប្រទេស ថៃ បន្តទៀត រហូតដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម នាខែឧសភាមកដល់។

ក្រុមកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា បានចាកចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួតនៅខេត្តភូកេត ប្រទេសថៃ តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ខណៈបើតាម លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា កីឡាករជម្រើសជាតិទាំង ៣រូបខាងលើ បានចាកចេញពីខេត្តភូកេត ទៅកាន់ខេត្ត Saraburi ដើម្បីបន្ដបោះជំរំហ្វឹកហាត់ ក្នុងមជ្ឈមណ្ឌលប្រមូលផ្ដុំក្រុមជម្រើសជាតិថៃ Muak Lek National Sport Training Center ជាមួយក្រុមកីឡាករម្ចាស់ផ្ទះថៃ ហ្វីលីពីននិងវៀតណាម រហូតដល់ថ្ងៃទី០៨ ខែឧសភា ទើបត្រឡប់មកកម្ពុជាវិញ។
ការបន្ដបោះជំរំហ្វឹកហាត់នេះ កើតឡើង បន្ទាប់ពីអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាខាងលើ បានពិភាក្សា និងស្នើសុំកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់សកលថៃ ហើយភាគីថៃ បានឯកភាព និងបន្ដឧបត្ថម្ភលើថ្លៃស្នាក់នៅ និងហូបចុកទាំងអស់ ដល់កីឡាករជម្រើសជាតិកម្ពុជាទាំង ៣រូប ដើម្បីបន្ដហ្វឹកហាត់ ក៏ដូចជាការប្រកួតសមនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់របស់អគ្គលេខាធិការដដេលរូបនេនៅលើវិបសាយ cambodia2023.com ។
លោក ប៊ុយ សុភ័ណ្ឌ បានចាត់ទុកការបន្ដហ្វឹកហាត់ក្រៅស្រុកនេះ គឺជាផលវិជ្ជមានមួយ សម្រាប់កីឡាករកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នាខែក្រោយ តាមរយៈការមានឱកាសប្រកួតសមផ្ទាល់ជាមួយកីឡាករខ្លាំងៗ ដូចជាថៃ វៀតណាម និងហ្វីលីពីនជាដើម។ ដ្បិតថ្មីៗនេះ ពួកគេ ក៏ធ្វើបានល្អប្រសើរ ក្នុងការហ្វឹកហាត់ និងប្រកួតលក្ខណៈអន្ដរជាតិ នៅខេត្តភូកេតផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករប្រដាល់សកល ៣រូប រួបមាន សៅ រង្ស៊ី ប្រភេទទម្ងន់ ៥៧ គ.ក្រ, ទូច ដេវីតប្រភេទទម្ងន់ ៦៣ គ.ក្រ និង វី សុភ័ស ប្រភេទទម្ងន់ ៦៩ គ.ក្រ អមដោយគ្រូបង្វឹកម្នាក់ ទៅហ្វឹកហាត់ និងចូលរួមប្រកួតក្នុងកម្មវិធី Thailand Open International Boxing Tournament 2022 នៅថៃ ក្រោមការរ៉ាប់រងថ្លៃស្នាក់នៅ និងហូបចុករបស់ភាគីថៃ កាលពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា មុនបន្ដទៅហ្វឹកហាត់នៅខេត្ត Saraburiពេលនេះ។
ចំពោះលទ្ធផល នៃការប្រកួតលក្ខណៈអន្ដរជាតិនេះ កីឡាករ ទូច ដេវីត ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម សៅ រង្ស៊ី និង វី សុភ័ស មិនអាចរកមេដាយបានឡើយ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?