កីឡា
កីឡាដាក់ប្រកួតក្នុងស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម គឺជាកីឡាដែលមានសក្ដានុពលរបស់កម្ពុជា
កម្ពុជាបានត្រៀមកីឡាប្រមាណជាង៣០ប្រភេទ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ខណៈដែលវៀតណាមបានត្រៀមដាក់កីឡាចំនួនប្រមាណជា៤០ប្រភេទ ដែលមានចំនួនប្រមាណ៥០០វិញ្ញាសា សម្រាប់ព្រឹត្តិការណ៍នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា នៅក្នុងការដាក់ប្រភេទកីឡានៅស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមនេះ គឺមានប្រភេទកីឡាសក្ដានុពលរបស់កម្ពុជាភាគច្រើនដែរ ដូចជាប្រភេទកីឡាប៉េតង់, វ៉ូវីណាម, តេក្វាន់ដូWT(World Taekwondo),ជឺជីតស៊ូ ជាដើម ប៉ុន្តែនៅក្នុងប្រភេទកីឡាសក្តានុពលទាំងនោះដូចជាប៉េតង់និងវ៉ូវីណាម គឺម្ចាស់ផ្ទះបានត្រៀមដាក់វិញ្ញាសាបានតិច ដោយមិនគ្រប់ចំនួននៃវិញ្ញាសាទាំងអស់ ដែលគេដាក់ឲ្យប្រកួតនៅលើពិភពលោកនោះទេ។ ដូច្នេះការដាក់វិញ្ញាសាមិនគ្រប់ នឹងធ្វើឲ្យបាត់បង់ការប្រកួតប្រជែងមេដាយមិនបានច្រើនទៅតាមនោះ។ ទោះជាយ៉ាងនេះក្តី ក៏លោកអគ្គលេខាធិការរំពឹងថា ការដណ្តើមមេដាយមាសនៅក្នុងស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាម នឹងកើនឡើងច្រើនជាងកាលពីស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន ដោយប្រភេទកីឡាសក្ដានុពលរបស់កម្ពុជាមានភាគច្រើនដែរ។

ទោះជាយ៉ាងណា លោកអគ្គលេខាធិការNOCC នៅតែចាត់ទុកស៊ីហ្គេមឆ្នាំ២០២១នេះ គឺជាស៊ីហ្គេមមួយ ដែលសមត្ថភាពកីឡាករ កីឡាការិនីមានការស្រុតចុះជាទូទៅ ដោយសារតែការរំខាននៃមេរោគកូវីដ១៩ ដោយលោកបញ្ជាក់ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ ការជំរុញការហ្វឹកហាត់បច្ចេកទេសរបស់ក្រុមជម្រើសជាតិកំពុងជួបបញ្ហាច្រើនដែរ ដោយសារតែការហ្វឹកហាត់ប្រមូលផ្តុំ ត្រូវបានរំសាយជាបណ្ដោះអាសន្ន ហើយបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួនដោយខ្លួនឯង ដែលធ្វើឲ្យសិទ្ធផលក៏ធ្លាក់ចុះទៅតាមនោះដែរ។ ការអភិវឌ្ឍបច្ចេកទេសជួបការលំបាកច្រើន ដែលបច្ចុប្បន្នយើងសង្កេតឃើញថា មានតែប្រភេទកីឡាមួយចំនួនរបស់កម្ពុជានៅក្រៅប្រទេសទេ ដែលអាចរក្សាសិទ្ធផលបាន ដូចជាកីឡាការិនីជឺជីតស៊ូ ខាន់ចេសា នៅសហរដ្ឋអាមេរិកជាដើម។ ចំណែកឯការហ្វឹកហាត់នៅក្នុងស្រុក ត្រូវរង់ចាំពេលវេលាស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩ ដែលអាចនៅក្នុងរយៈពេល២-៣ខែទៅមុខឬនៅដើមឆ្នាំ២០២១ យើងនឹងជំរុញការហ្វឹកហាត់ ពិសេសសម្រាប់ក្រុមជម្រើសជាតិ បើមិនដូច្នេះទេយើងនឹងជួបឧបសគ្គច្រើនក្នុងការអភិវឌ្ឍបច្ចេកទេសហើយ។

លោក វ៉ាត់ ចំរើន បញ្ជាក់ទៀតថា អ្វីដែលយើងរំពឹងប្រជែងបានមេដាយនៅស៊ីហ្គេមវៀតណាមនេះ គឺប្រភេទកីឡាគុនខ្មែរ ដែលនៅក្នុងស៊ីហ្គេមគេឲ្យឈ្មោះ«មួយ» (Muay)ដែលកម្ពុជាជាប្រធានសហព័ន្ធ«មួយ»អាស៊ី ត្រូវបានម្ចាស់ផ្ទះវៀតណាមប្រកាសទទួលស្គាល់និងផ្តល់សិទ្ធិឲ្យកម្ពុជា ទទួលរៀបចំដឹកនាំគ្រប់គ្រងការប្រកួតលើប្រភេទកីឡាប្រដាល់មួយនេះ។ លោក វ៉ាត់ ចំរើន ក្នុងឋានៈជាប្រធានសហព័ន្ធកីឡា«មួយ»អាស៊ី ចាត់ទុកថា ជាសញ្ញាណដ៏ល្អមួយសម្រាប់ការប្រកួតប្រជែងមេដាយ ដោយមានប្រៀប។ ចំពោះការដឹកនាំគ្រប់គ្រងការប្រកួតរបស់កម្ពុជាលើប្រភេទកីឡាគុន«មួយ» នេះ គឺមិនឲ្យមានភាពអយុត្តិធម៌ឬលម្អៀងនោះឡើយ ហើយបើកាលណាយើងរៀបចំឲ្យការប្រកួតប្រកបដោយភាពយុត្តិធម៌ គឺកម្ពុជាយើងមានប្រៀបលើផ្នែកបច្ចេកទេសស្រាប់ ដែលនេះ គឺជាសញ្ញាណថ្មីមួយ ក្នុងការស្វែងរកមេដាយកាន់តែច្រើនជាងស៊ីហ្គេមលើកមុនៗ ក៏ដូចជាការខិតខំធ្វើការរៀបចំដោយភាពហ្មត់ចត់ត្រឹមត្រូវច្បាស់លាស់ ដើម្បីស្វែងរកនូវឧត្ដមភាពលើប្រភេទកីឡាគុនខ្មែរនេះ នៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ក៏ដូចជាដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។
សូមរំឭកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលប្រារព្ធធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ កាលពីឆ្នាំ២០១៩ស៊ីហ្គេមលើកទី៣០ប្រទេសហ្វីលីពីន គឺកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ ដោយដណ្តើមបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ សរុប៤៦៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ អត្តពលិកកម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ-១៩
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


