កីឡា
កីឡាករ ២ នាក់ វិជ្ជមានកូវីដ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម
សមាជិក U-23 របស់ទីម័រខាងកើត ២ នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅសណ្ឋាគារ បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ-១៩។

តាមការបញ្ជាក់ដោយគ្រូបង្វឹក លោក Fabio Magrao បាននិយាយថា៖ «បច្ចុប្បន្ននេះក្រុមមានសមាជិក ២ នាក់ វិជ្ជមានកូវីដ-១៩ កីឡាករម្នាក់ រួមជាមួយគ្រូបង្វឹកអ្នកចាំទីម្នាក់។ ពួកគេកំពុងស្នាក់នៅសណ្ឋាគារមួយ ហើយមិនអាចចូលរួមក្នុងការប្រកួតបាន។»
លោក Fabio បានចុះឈ្មោះកីឡាករ ១៦ នាក់ប៉ុណ្ណោះ ពេលបរាជ័យកាលពីថ្ងៃទី ០៦ ខែឧសភា ក្រោមថ្វីជើងហ្វីលីពីន។ គ្រូបង្វឹកអ្នកចាំទីមិនមានវត្តមាននៅក្នុងក្រុមគ្រូបង្វឹកនោះទេ។ កីឡាករពាក់អាវលេខ ១៦ គឺ Joao Bosco Halle មិនត្រូវបានចុះឈ្មោះនោះទេ ដោយសារបណ្តាលមកពីការឆ្លងមេរោគកូវីដ-១៩។ អ្នកទាំង ២ ដែលមានជំងឺកូវីដ-១៩ ត្រូវបានដោយឱ្យស្ថិតនៅដាច់ដោយឡែកនៅសណ្ឋាគារ Muong Thanh។ ក្រុមចំនួន ៤ ផ្សេងទៀត រួមមាន U-23 ឥណ្ឌូនេស៊ី, U-23 ទីម័រខាងកើត, U-23 ហ្វីលីពីន និង U-23 មីយ៉ាន់ម៉ា សុទ្ធតែស្នាក់នៅទីនេះ។

យ៉ាងណាមិញយោងតាមច្បាប់ ក្រុមដែលមានកីឡាករវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យកោះហៅកីឡាករថ្មីមកជំនួសបាន ដោយជ្រើសចេញពីបញ្ជីកីឡាករបឋម ៥០ នាក់។
ប្រកួតទី៣ របស់ U-23 ទីម័រខាងកើត ត្រូវជួប U-23 ឥណ្ឌូនេស៊ី នៅថ្ងៃនេះ។ ខណៈទីម័រខាងកើត បានប្រកួតចាញ់ ២ប្រកួតរួចមកហើយ ពោលគឺចាញ់ ហ្វីលីពីន ៤-០ និងចាញ់មីយ៉ាន់ម៉ា ៣-២៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


