កីឡា
កម្ពុជាបញ្ជូនកីឡាការិនីប៉េតង់ ២រូប ទៅប្រកួតព្រឹត្តិការណ៍កីឡាពិភពលោក (The World Games) នៅសហរដ្ឋអាមេរិក
កីឡាការិនីប៉េតង់កម្ពុជា ២នាក់ នឹងចូលរួមការប្រកួតកីឡាពិភពលោក (The World Games) ឆ្នាំ២០២២ នៅរដ្ឋ Birmingham សហរដ្ឋអាមេរិក។

អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កញ្ញា គិន សំណាង បានបញ្ជាក់ឱ្យដឹងថា សម្រាប់ការប្រកួតកីឡាពិភពលោក លើប្រភេទកីឡាប៊ូល កម្ពុជា បញ្ជូនកីឡាការិនី២រូប គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា និងប្រតិភូ៣រូប ទៅចូលរួមប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសា ២នាក់ទល់២នាក់ និងវិញ្ញាសា វាយកយកពិន្ទុ។
អគ្គលេខាធិការរងរូបនេះបន្តថា កម្ពុជាសង្ឃឹមនឹងទទួលបានលទ្ធផលល្អ ដោយសារសហព័ន្ធ មានផែនការច្បាស់លាស់ ក្នុងការសម្រិតសម្រាំងរកកីឡាការិនី ដែលមានបទពិសោធន៍ និងបច្ចេកទេសធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិញឹកញាប់។ កីឡាប៉េតង់នឹងប្រកួតនៅថ្ងៃទី១២ ទី១២។

ព្រឹត្តិការណ៍កីឡាពិភពលោក (The World Games) គឺជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិ សំដៅលើកីឡា ឬវិញ្ញាសា ឬព្រឹត្តិការណ៍នានាក្នុងកីឡា ដែលមិនមានការប្រកួតក្នុងកីឡាអូឡាំពិក។ អាចនិយាយបានថា វាមានលក្ខណៈស្រដៀងនឹងកីឡាអូឡាំពិក។ ជាធម្មតា គេប្រារព្ធធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង មួយឆ្នាំបន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្នុងរយៈពេល ១១ថ្ងៃ។ កីឡាពិភពលោក ត្រូវបានគ្រប់គ្រងដោយសមាគមកីឡាពិភពលោកអន្តរជាតិ ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (OIC)។
ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ ធ្វើនៅរដ្ឋ Birmingham សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែកក្កដា ដោយមានកីឡាចំនួន ៣០ប្រភេទដាក់ឱ្យប្រកួត និងអត្តពលិកមកពី ១១០ប្រទេសចូលរួម៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


