Connect with us

កីឡា

FIFA​ នឹង​​ចូល​​រួម​​សម្ពោធ​​ទី​លាន​​សាលា​​​​បាល់ទាត់​តម្រង់​​ទិស​​នៅ​​កម្ពុជា​

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក (FIFA) និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) គ្រោង​នឹង​រៀប​ចំ​ពិធី​សម្ពោធ​ទី​លាន​សាលា​បាល់ទាត់​​តម្រង់​ទិស​ទាំង​២៥រាជ​ធានី-ខេត្តនៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​រួម​គ្នា​ បន្ទាប់​ពី​​ការ​​កសាង​បាន​រួច​រាល់​រាល់។

លោក​ Niko និង​កញ្ញា​ Alexandra ជួប​ឯកឧត្តម សៅ សុខា​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា​ លោក​ Niko Nhouvannasak​ អ្នក​សម្របសម្រួល​គម្រោង​អភិវឌ្ឍ​របស់​ FIFA និង​កញ្ញា​ Alexandra Huete​ Ramos​ អ្នក​សម្រប​សម្រួល​គម្រោង​បាល់ទាត់​តាម​សាលា​របស់​ FIFA​ បាន​ចុះ​ត្រួត​ពិនិត្យ​​ទីលានសាលាតម្រង់ទិស​ទាំង​២៥​រាជ​ធានី-ខេត្ត​ដើម្បី​​រៀបចំគម្រោងពិធីសម្ពោធ​ជា​ផ្លូវ​ការ។

ទីលានសាលាតម្រង់ទិស​ទាំង​២៥​រាជ​ធានី-ខេត្ត​ត្រូវ​បាន​ចាប់​​ផ្ដើម​អភិវឌ្ឍពី​ឆ្នាំ​២០១៧ ​រហូត​​ដល់​​ឆ្នាំ២០២១​ទើប​បាន​រួច​រាល់​ជា​ស្ថាពរ​ក្រោម​​គម្រោងអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធតាមរយៈថវិកា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​រួមជាមួយជំនួយរបស់ FIFA។

បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​រួច​រាល់ មន្ត្រី​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោកទាំង​ពីរ​បានចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ​កាល​ពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ ​ដើម្បី​សំណេះសំណាល​លើហេដ្ឋារចនាសម្ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា និងសិក្សាលើគម្រោងអភិវឌ្ឍ​​កីឡាករថ្នាលនៅតាមសាលារៀនចាប់ពីអាយុ៦ឆ្នាំ ដល់១៤ ឆ្នាំ និងកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ ជាមួយនាយកដ្ឋានកីឡាតាមបណ្តារាជធានី-ខេត្ត។

សូម​បញ្ជាក់​ថា ​ទីលានបាល់ទាត់សាលាតម្រង់ទិស​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​​ស្មៅធម្មជាតិ​សុទ្ធ​សាធ និង​កំពុង​ដំណើរ​ការ​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​ទូទាំង​២៥​រាជ​ធានី​-ខេត្ត៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ FFC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម