កីឡា
សោកស្តាយ ដល់ថ្ងៃប្រកួត អត់មាន ខាន់ ចេសា ប៉ះ Amanda នៅ ONE
កីឡាការិនីជឺជីតស៊ូកម្ពុជា-អាមេរិក ខាន់ ចេសា ដែលគ្រោងប្រកួតជាមួយកីឡាការិនីអាមេរិក Amanda Alequin នៅស្ថាប័ន ONE Championship នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ត្រូវបានផ្អាកវិញហើយ។

លោក Bear Frazer នាយកជាន់ខ្ពស់ផ្នែកការផ្សាយរបស់ ONE Championship បានបញ្ជាក់ថា ការប្រកួតរវាងកីឡាការិនីកម្ពុជា ខាន់ ចេសា និងកីឡាការិនីអាមេរិក Amanda Alequin ដែលត្រូវប្រកួតនាថ្ងៃទី២២ ខែកក្កដានេះ ត្រូវបានលើកពេល។ លោកមិនបានបញ្ជាក់ទេថាពេលណាដែលគូនេះនឹងត្រូវបានប្រកាសកាលបរិច្ឆេទថ្មី ឬក៏ដោះដូគូប្រកួត។
តាមការគ្រោងទុក ការប្រកួតរបស់កីឡាការិនីទាំងពីរគឺជំនាញឃ្លេ (Grappling) សុទ្ធ។ មិនថា ជំនាញចំបាប់ ជឺជីតស៊ូ ឬជំនាញអ្វីទេឲ្យតែប្រភេទចាប់ អោប រឹត កាច់ ឃ្លេនៅលើកម្រាលទីលានគឺអាចប្រើបានទាំងអស់ ប៉ុន្តែមិនមែនឈរវ៉ៃដូចជា ទាត់ ធាក់ ឬកណ្តាប់ដៃឡើយ។
Amanda Alequin កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៤ នៅ Brookly ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងអាជីពជឺជីតស៊ូកីឡាការិនីអាមេរិករូបនេះបានក្លាយជាកីឡាការិនីដ៏លេចធ្លោម្នាក់នៅសហរដ្ឋអាមេរិក និងបានឈ្នះពានរង្វាន់ ក៏ដូចជាមេដាយជាច្រើនទាំងថ្នាក់តំបន់ និងពិភពលោក។ ខាងក្រោមជាស្នាដៃខ្លះៗរបស់កីឡាការិនីអាមេរិកកាត់អេក្វាឌ័ររូបនេះ។

កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិនៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២២ IBJJF Pan Championships។ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កីឡាការិនីកម្ពុជារូបនេះបានដណ្ដើមមេដាយមាសកម្រិតទ្វីបអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


