កីឡា
ព្រឹកនេះ បាល់ទះអង្គុយបុរសកម្ពុជាប៉ះមីយ៉ាន់ម៉ាប្រជែងកំពូលតារាង
ក្រុមបាល់ទះអង្គុយពិការបុរសកម្ពុជានឹងប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រជែងយកកំពូលតារាងពូល។
កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយ ប្រទេស មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈពូល A មានប្រទេសឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។ សម្រាប់ការប្រកួតបើកឆាកក្នុងពូល ក្រុមបាល់ទះអង្គុយពិការកម្ពុជាបានឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល៣សិត០ (២៥ – ៩, ២៥ – ៨, ២៥ – ១១)។ ចំណែកក្រុមថៃបានយកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ៣-០។

វេលាម៉ោង៩ព្រឹកថ្ងៃនេះ ក្រុមបាល់ទះអង្គុយកម្ពុជានឹងប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា ដែលជាម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។ ការប្រកួតនេះគឺជាការសងសឹកសម្រាប់ក្រុមកម្ពុជា ពីព្រោះកាលពីឆ្នាំ២០១៧ មីយ៉ាន់ម៉ាបានឈ្នះមេដាយមាស បន្ទាប់ពីឈ្នះក្រុមកម្ពុជានៅវគ្គផ្តាច់ព្រ័ត្រដែលពេលនោះកម្ពុជាទទួលបានត្រឹមមេដាយប្រាក់។
បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុមលេខ១ក្នុងពូល A ត្រូវប្រកួតជាមួយក្រុមលេខ២ក្នុងពូល B ហើយក្រុមលេខ១ក្នុងពូល B ត្រូវប្រកួតជាមួយក្រុមលេខ២ក្នុងពូល A ដើម្បីយកក្រុមឈ្នះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ខណៈក្រុមចាញ់ប្រកួតគ្នាដណ្តើមមេដាយសំរឹទ្ធ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


