Connect with us

កីឡា

ម្ចាស់​មេដាយ​ប្រាក់ ហៀ ហុក ប្តេជ្ញា​យក​មេដាយ​មាស​ពី​ថៃ​ពេល​​​​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា

បានផុស

នៅ

នៅ​រសៀល ថ្ងៃ​ទី​១ ខែ​សីហា​ កីឡាករអត្តពលកម្មជនពិការកម្ពុជា ហៀ​ ហុក ​បាន​​ឈ្នះមេដាយប្រាក់ សម្រាប់​ការ​ប្រកួត​វិញ្ញាសា​​ប្រណាំង​រទេះ​​ចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​ប្រភេទ​វិញ្ញាសា​ប្រណាំង​រទេះ​​ចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 នេះ មេដាយ​មាស​បាន​ទៅ​កីឡាករ​ជន​ពិការ​ថៃ មេដាយ​ប្រាក់​បាន​មក​កីឡាករ​ពិការ​កម្ពុជា និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​កីឡាករ​ពិការ​ថៃ។

កីឡាករ​ពិការ ហៀ ហុក ទើប​តែ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ដំបូង ប៉ុន្តែ​ធ្វើ​បាន​ល្អ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២​ ដោយ​ទទួល​បាន​មេដាយ​ប្រាក់។ ក្រោយ​ពេល​ទទួល​បាន​មេដាយ​ប្រាក់​កីឡាករ​ជន​ពិការ​រូប​នេះ​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ល្អ​បំផុត​ដើម្បី​ដណ្តើម​យក​មេដាយ​មាស​ឲ្យ​ខាង​តែ​បាន​ពោល​គឺ​មិន​ឲ្យ​ធ្លាក់​ទៅ​កីឡាករ​ជន​ពិការ​ថៃ​ទៀត​ទេ។

ហៀ ហុក​ បាន​និយាយ​ថា៖ «ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដែល​ទទួល​បាន​មេដាយ​ប្រាក់។ ខ្ញុំ​នឹង​ខិត​ខំ​ហ្វឹក​ហាត់ ហើយ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​យក​មេដាយ​មាស​ឲ្យ​បាន ដោយ​មិន​ឲ្យ​ធ្លាក់​ទៅ​​​កីឡាករ​ថៃ​ទេ​សម្រាប់​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣​នៅ​ប្រទេស​កម្ពុជា»។

សូម​បញ្ជាក់​ថា កីឡាករ​ជន​ពិការ​កម្ពុជា ហៀ ហុក នៅ​​មាន​២​វិញ្ញាសា​ទៀត​​ដែល​ត្រូវ​ប្រកួត​បន្ត​បន្ទាប់​​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤១ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម