កីឡា
ថ្ងៃនេះ បាល់ទះអង្គុយកម្ពុជាប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមបាល់ទះអង្គុយជនពិការកម្ពុជានឹងប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី២ ខែសីហានេះនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
មុនពេលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាធ្វើបានយ៉ាងល្អឥតខ្ចោះក្នុងវគ្គសន្សំពិន្ទុក្នុងពូល B ដោយបានយកឈ្នះក្រុមហ្វីលីពីនដោយលទ្ធផល ៣សិត០ និងបន្តឈ្នះក្រុមខ្លាំងមីយ៉ាន់ម៉ា ដោយលទ្ធផល ៣សិត១ ដើម្បីឈរលើកំពូលតារាង ខណៈមីយ៉ាន់ម៉ាដែលជាម្ចាស់មេដាយមាសឆ្នាំ២០១៧ស្ថិតនៅចំណាត់ថ្នាក់លេខ២។

ចំណែកនៅពូល A ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតនៅលេខ២ ហើយថៃស្ថិតនៅលេខ១។ ដូច្នេះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាត្រូវប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី ដើម្បីរកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ស្របពេលជាមួយគ្នានេះ ក្រុមថៃត្រូវប្រកួតជាមួយមីយ៉ាន់ម៉ា វេលាម៉ោង១១ព្រឹក ដើម្បីរកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរ។
សូមបញ្ជាក់ថា វិញ្ញាសាបាល់ទះអង្គុយជនពិការនេះ មីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកជាក្រុមខ្លាំងនៅអាស៊ាន ដោយសារបានឈ្នះមេដាយមាសកាលពីឆ្នាំ២០១៧ ហើយកម្ពុជាឈ្នះមេដាយប្រាក់ និងថៃឈ្នះមេដាយសំរឹទ្ធ៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C