Connect with us

កីឡា

ប្រធានក្រុម៖ ការ​មើល​ស្រាល​ដៃ​គូ​​ធ្វើ​ឲ្យ​​​កម្ពុជា​ចាញ់​​ឥណ្ឌូនេស៊ី​ ២​សិត

បានផុស

នៅ

ក្រុម​​កីឡាករ​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ឥណ្ឌូនេស៊ី ដោយ​លទ្ធផល ៣សិត​ទល់២សិត ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស ប៉ុន្តែ​ការ​មើល​ស្រាល​ដៃ​គូ​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​អាច​យក​ឈ្នះ​បាន​២​សិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​បាន​មើល​ឃើញ​ថា ក្រុម​ឥណ្ឌូនេស៊ី​គឺ​ជា​ក្រុម​មួយ​ដែល​មាន​កម្រិត​សមត្ថភាព​ទាប​ជាង​ខ្លួន និង​គិត​ថា មិន​សូវ​ពិការ​ក្នុង​ការ​យក​ឈ្នះ ប៉ុន្តែ​ការ​ពិត​នៅ​លើ​ទី​លាន​ខុស​ពី​ការ​​គិត​ស្ទើរ​ទាំងស្រុង។

ក្រុម​​​​កម្ពុជា​បាន​​​ឈ្នះ​​ក្រុម​​ឥណ្ឌូនេស៊ី​​​ដោយលទ្ធផល ៣សិត​២ (២១-២៥, ២៥-១៥, ២១-២៥, ២៥-១៣, ១៥-១១) ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​ពិត​ជា​តាន់​តឹង​ខ្លាំង​មែន​ទែន​ ដោយ​សារ​សិត​ទី១ ក្រុមម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី​បាន​យក​ឈ្នះ ហើយ​កម្ពុជា​បាន​យក​ឈ្នះសិត​ទី២​ដើម្បី​តាម​ស្មើ ប៉ុន្តែ​នៅ​សិត​ទី​៣ ឥណ្ឌូនេស៊ី​បាន​យក​ឈ្នះ​​​នាំ​មុខ ២សិត​១។ ទោះ​បី​ជា​យ៉ាង​ណា នៅ​សិត​ទី៤ និង​ទី​៥ ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ឡើង​ទៅ​វគ្គផ្តាច់​ព្រ័ត្រ។

កីឡាករ អ៊ូ ផល្លា ​ប្រធាន​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​បាន​លើក​ឡើង​ថា ៖«មុន​ការ​ប្រកួត ខ្ញុំ​​គិត​ថាស្រួល​ តែ​ដល់​ពេល​ប្រកួត​មិន​ដូច​អ្វី​ដែល​​​គិត។ ​យើង​ធ្វើ​អត់​បាន​ល្អ ព្រោះ​​​យើង​ប្រឹង​ពេក ដោយ​សារ​ធ្លាប់​មើល​គេ​លេង យើង​គិត​ថាគេ​អន់។ យើង​​ប្រឹង​ចង់​ឈ្នះ​ពេក ធ្វើ​ឲ្យ​យើង​គាំង​តែ​ម្តងសិត​ទី១ ​តែ​​សិត​ទី២ យើង​បាន​កែ​លំអ បាន​ធ្វើ​ឲ្យ​យើង​ល្អ​ប្រសើរ»។

កីឡាករ អ៊ូ ផល្លា បាន​លើក​ឡើង​ថា ៖«​យើង​មើល​វីដេអូ​ឥណ្ឌូនេស៊ី​លេង​ជា​មួយ​ថៃអត់​ល្អ ដល់​លេង​ជា​មួយ​កម្ពុជា​យើង​ល្អ​មែន​ទែន។ ​គាត់​ល្អ​ទាំង​ម៉ាត់ ល្អ​ទាំង​បាំង បាំង​របស់​គាត់​ខ្ពស់។ ប្លែក​ច្រើន​មែន​ទែន​ពេល​លេង​ជា​មួយ​ថៃ និង​លេង​ជា​មួយ​កម្ពុជា​យើង។ បញ្ហា​លំបាក​គឺ​​គាត់​​ខ្ពស់ និង​ម៉ាត់។ ក្រោយ​មកពួក​យើង​បាន​​ប្រមូល​​ស្មារតី​​ និង​បន្ធូរ​អារម្មណ៍ឲ្យ​ល្អ​ធម្មតា​វិញ។ អ្វី​ដែល​ជា​ចំណុច​ខ្លាំង​របស់​ឥណ្ឌូនេស៊ី​គឺ​កម្លាំង​ស៊ុហ្វ​​ខ្លាំង​ដំបូង​»។

ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​នឹង​ជា​មួយ​ក្រុម​ថៃ​​ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ដើម្បី​​ដណ្តើម​មេដាយ​មាស ខណៈ​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ីត្រូវ​ប្រកួត​ជា​មួយ​មីយ៉ាន់ម៉ា​ដើម្បី​ដណ្តើម​មេដាយ​សំរឹទ្ធ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម