កីឡា
មិនធម្មតា កោះកុង ទម្លាក់ អង្គរថាយហ្គឺរ ឡើងវគ្គ៨ក្រុមពាន Hun Sen Cup
ក្រុមកោះកុង អេហ្វស៊ី ដែលលេងនៅលីគលំដាប់ទី២បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីបានយកឈ្នះក្រុម អង្គរថាយហ្គឺរ ដែលលេងក្នុងលីគកំពូលកម្ពុជា។

កាលពីជើងទី១ កោះកុង អេហ្វស៊ី បានចាញ់ អង្គរថាយហ្គឺរ ដោយលទ្ធផល ២-១ នៅក្នុងដីរបស់ខ្លួន ប៉ុន្តែនៅជើងទី២បានវាយបកយកឈ្នះវិញដោយលទ្ធផល ១-៣ នៅកីឡដ្ឋាន ហនុមាន របស់អង្គរថាយហ្គឺរ។ សរុបទាំងពីរជើង កោះកុង អេហ្វស៊ី បានយកឈ្នះដោយលទ្ធផល ៤-៣ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏ជាក្រុមមកពីលីគលំដាប់ទី២បានយកឈ្នះក្រុមលេងនៅលីគកំពូល គិរីវង់សុខសែនជ័យ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោដែរ។ កាលពីជើងទី១ អគ្គិសនីកម្ពុជាបានយកឈ្នះដោយលទ្ធផល ៣-២ ហើយជើងទី២កាលពីម្សិលមិញបានស្មើគ្នា ១-១ ដូច្នេះសរុបទាំងពីរជើង អគ្គិសនីកម្ពុជាឈ្នះ ៤-៣។

ភ្នំពេញក្រោន បុកពោះមិនស្ទើរមុនពេលបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែរ បន្ទាប់ពីស្មើក្រុមល្អសំបូរយុវជន ព្រៃវែង អេហ្វស៊ី នៅកីឡដ្ឋាន ស្មាត អេអសអិន ក្នុងរាជធានីភ្នំពេញ ដោយលទ្ធផល ៤-៤ ប៉ុន្តែកាលពីជើងទី១ឈ្នះ ១-០ ដូច្នេះសរុបទាំងពីរជើង ភ្នំពេញក្រោនឈ្នះ៥-៤។

ចំណែក ក្រុមនគរបាលជាតិ មិនបានឡើងទៅវគ្គ៨ក្រុមចុងក្រោយទេ បន្ទាប់ពីចាញ់កងយោធពលខេមរភូមិន្ទ នៅជើងទី២ដោយលទ្ធផល ២-១ ដូចលទ្ធផលជើងទី១ដែរ ដូច្នេះសរុបទាំងពីរជើង កងយោធពលខេមរភូមិន្ទ ឈ្នះ៤-២ ដើម្បីឡើងវគ្គបន្ត។
ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ
- វិសាខា
- ណាហ្គាវើលដ៍
- បឹងកេ
- ព្រះខ័នរាជស្វាយរៀង
- កោះកុង អេហ្វស៊ី
- អគ្គិសនីកម្ពុជា
- ភ្នំពេញក្រោន
- កងយោធពលខេមរភូមិន្ទ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


