កីឡា
ទម្លាយមូលហេតុ កីឡាករអាល្លឺម៉ង់ យកដៃខ្ទប់មាត់ពេលថតរូប មុនប្រកួតជាមួយជប៉ុន យប់មិញ
កាលពីថ្ងៃពុធទី២៣ខែវិច្ឆិកាម្សិលមិញនេះ មុនការប្រកួតបាល់ទាត់ពិភពលោកជាមួយនឹងប្រទេសជប៉ុន, កីឡាករក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានយកដៃខ្ទប់មាត់របស់ពួកគេនៅក្នុងកីឡដ្ឋាននៃប្រទេសកាតា ដើម្បីតវ៉ាចំពោះការសម្រេចចិត្តរបស់ FIFA ក្នុងការហាមឃាត់ខ្សែដៃ LGBTQ (អ្នកស្រឡាញ់ភេទដូចគ្នា)។

ការបង្ហាញការប្រឆាំងនៅក្នុងកីឡដ្ឋាន Khalifa នៃទីក្រុងដូហា បានកើតឡើងបន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក គំរាមដាក់ទណ្ឌកម្មប្រឆាំងក្រុម និងប្រធានក្រុមរបស់ពួកគេ ប្រសិនបើពួកគេបន្តផែនការពាក់ខ្សែដៃ “OneLove” ដែលត្រូវបានគេចាត់ទុកថាជាការតវ៉ា ប្រឆាំងនឹងច្បាប់នៅក្នុងប្រទេសកាតា ជាកន្លែងដែលការស្រឡាញ់ភេទដូចគ្នាគឺ ខុសច្បាប់។

កីឡាករអាល្លឺម៉ង់ទាំងអស់ បានធ្វើកាយវិការបែបនេះ នៅចំពោះមុខអ្នកថតរូបរាប់សិបនាក់ លើទីលាន មុនការប្រកួតក្នុងពូល E ដែលបានបញ្ចប់ទៅ ដោយម្ចាស់ជើងឯកពិភពលោក៤សម័យកាល ចាញ់ជប៉ុន ២-១ យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។
បន្ទាប់ពីការតវ៉ា និងនៅពេលការប្រកួតចាប់ផ្តើម សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រក្រុមរបស់ខ្លួន។ សហព័ន្ធបានសង្កត់ធ្ងន់ថា “ការហាមប្រាមពាក់ខ្សែដៃនេះ គឺដូចជាការហាមឃាត់សិទ្ធិក្នុងការនិយាយរបស់យើង អ៊ីចឹងដែរ”។

គួរបញ្ជាក់ថា FIFA បានគំរាមដាក់ទណ្ឌកម្មក្រុមអឺរ៉ុបចំនួន៧ ប្រសិនបើពួកគេពាក់ខ្សែដៃដែលតំណាងឲ្យភាពចម្រុះ និងការអត់ឱន។
អង់គ្លេស វេលស៍ បែលហ្ស៊ិក ហូឡង់ ស្វីស អាល្លឺម៉ង់ និងដាណឺម៉ាកបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេត្រូវបានដាក់សម្ពាធដោយ FIFA ហើយបានបោះបង់ចោលផែនការ ពាក់ខ្សែដៃនៅក្នុងប្រទេសមូស្លីមអភិរក្សនិយម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រឿងចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup កើតឡើងត្រឹម ២ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


