កីឡា
ទីបំផុតគ្រូអារ៉ាប៊ីសាអូឌីត បដិសេធរឿងកីឡាករទទួលបានរថយន្ត Rolls-Royce ពីខ្សែរាជវង្ស
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត លោក Herve Renard បានបដិសេធពាក្យចចាមអារ៉ាមថា ព្រះរាជវង្សានុវង្សរបស់ប្រទេសបានផ្តល់អំណោយដល់កីឡាករគ្រប់រូបនូវរថយន្ត Rolls Royce បន្ទាប់ពីជ័យជម្នះរបស់ពួកគេលើក្រុមអាហ្សង់ទីន។

ការអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា សមាជិកម្នាក់ៗនៃក្រុមទាំង២៦នាក់ នឹងទទួលបានរថយន្តRolls Royce Phantom ពីព្រះអង្គម្ចាស់ Mohammed bin Salman បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ២-១ កាលពីថ្ងៃអង្គារ។ ចាប់តាំងពីពេលនោះមកវាបានកើតឡើងថា ពាក្យចចាមអារ៉ាមនេះមានប្រភពមកពីទន្តបណ្ឌិតប៉ាគីស្ថាន ដែលជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្សព្វផ្សាយរឿងនេះនៅលើ Twitter ជាកន្លែងដែលវាទទួលបានការទាក់ទាញ។
លោក Renard បានបដិសេធរឿងនេះដោយបញ្ជាក់ថា កីឡាកររបស់គាត់មិនស្ថិតនៅផ្លូវដើម្បីទទួលរថយន្តនោះទេ។បុរសជនជាតិបារាំង អាយុ៥៤ឆ្នាំបាននិយាយថា «មិនមានអ្វីពិតអំពីរឿងនេះទេ។ យើងមានសហព័ន្ធ និងក្រសួងកីឡាហើយវាមិនមែនជាពេលវេលាដើម្បីទទួលបានអ្វីមួយនៅពេលនេះទេ។»
Renard បានបន្ថែមថា «ខ្ញុំមិនដឹងថាតើអ្នកចងចាំសន្និសីទកាសែតមុនអាហ្សង់ទីន ឬអត់នោះទេ។ ខ្ញុំបាននិយាយថាការប្រកួតអាហ្សង់ទីន គឺជាការប្រកួតដ៏សំខាន់មួយក្នុងចំណោមហ្គេមសំខាន់ៗចំនួន៣ ដែលយើងត្រូវលេង។ រឿងល្អតែមួយគត់នៅចុងបញ្ចប់នៃវគ្គចែកពូលនេះ គឺការបញ្ចប់ចំណាត់ថ្នាក់លេខ១ ឬលេខ២។»

ខ្សែប្រយុទ្ធ Saleh Al-Shehri ក៏បានបដិសេធរឿងនេះដែរ ដោយបន្ថែមថា៖ «វាមិនពិតទេ។ យើងនៅទីនេះដើម្បីបម្រើប្រទេសរបស់យើង និងធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង។ នោះគឺជារង្វាន់។» ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីត បានចាញ់ប៉ូឡូញ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យការប្រកជែងក្នុងពូល C កាន់តែបើកជំហរ។
ការប្រកួតវគ្គចែកពូលចុងក្រោយរបស់អារ៉ាប៊ីសាអូឌីត ទល់នឹង ម៉ិកស៊ិក ធ្វើឡើងនៅថ្ងៃពុធ ខណៈដែលពួកគេព្យាយាមឈានដល់វគ្គជម្រុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៤៕
ប្រភព៖ dailymail.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


