កីឡា
អតីតអាជ្ញាកណ្ដាល FIFA បកស្រាយរឿងចម្រូងចម្រាស់ផ្ដល់បាល់ប៉េណាល់ទីឲ្យ វៀតណាម ប៉ះម៉ាឡេស៊ី យប់មិញ
អតីតអាជ្ញាកណ្តាលម៉ាឡេស៊ីបាននិយាយថា លោកអាជ្ញាកណ្ដាល Ryuji Sato ជនជាតិជប៉ុន មិនគួរផ្ដល់បាល់ប៉េណាល់ទីឲ្យវៀតណាមនោះទេក្នុងជ័យជម្នះ ៣-០ លើម៉ាឡេស៊ីនៃពានរង្វាន់ AFF Mitsubishi Electric Cup កាលពីថ្ងៃអង្គារ ប៉ុន្តែចំពោះកាតក្រហមសម្រាប់ខ្សែការពារម៉ាឡេស៊ីគឺសមនឹងទទួលបាន ។
លោក Subkhiddin Mohd Salleh ដែលជាអាជ្ញាកណ្តាលរបស់ FIFA ចន្លោះឆ្នាំ ២០០០ រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ ២០១១ បាននិយាយថា គាត់បានមើលវីដេអូនៃការប៉ះទង្គិចគ្នារវាងខ្សែការពារម៉ាឡេស៊ី Azam Azmi និងខ្សែការពារវៀតណាម Doan Van Hau នៅនាទីទី ៥៩ ក្នុងការប្រកួតនៅទីក្រុងហាណូយ ។
ការអត្ថាធិប្បាយលើប៉ុស្តិ៍ទូរទស្សន៍ម៉ាឡេស៊ី Astro Arena លោកបានបែងចែកស្ថានភាពពេលនោះជា ២ ដំណាក់កាល ទី១ គឺការរុញរបស់កីឡាករវៀតណាម Van Hau ដែលបណ្តាលឲ្យកីឡាករ Azmi ដួល ហើយបន្ទាប់មកការប៉ះទង្គិចគ្នាបានកើតឡើង ។
លោក Salleh បញ្ជាក់ថា “ពិតណាស់ នៅពេលដែលខ្សែការពារ Azmi ធាក់មុខកីឡាករវៀតណាមវិញ ពេលនោះបាល់នៅតែវិល ដូច្នេះហើយ អាជ្ញាកណ្តាលអាចពិន័យបាល់ប៉េណាល់ទីទៅវៀតណាម ។ ប៉ុន្តែតាមគំនិតខ្ញុំ រឿងដំបូងដែលត្រូវពិចារណាគឺកំហុសរបស់ Van Hau ហើយកំហុសរបស់ Azmi គឺជាកំហុសបន្ទាប់ប៉ុណ្ណោះ” ។
អតីតអាជ្ញាកណ្ដាល FIFA រូបនេះបាននិយាយទៀតថា “ប្រសិនបើអាជ្ញាកណ្តាលគិតថា កីឡាករ Azmi បានសងសឹកកីឡាករវៀតណាម Van Hau នោះ ខ្សែការពារម៉ាឡេស៊ីពិតជាសមនឹងទទួលបានកាតក្រហមមែន ។ ប៉ុន្តែអាជ្ញាកណ្ដាលគួរតែផ្ដល់បាល់ហ្វ្រីឃីកឲ្យម៉ាឡេស៊ី មិនមែនជាបាល់ប៉េណាល់ទីសម្រាប់វៀតណាមនោះទេ ព្រោះថា Van Hau បានរុញ Azmi មុន” ។
គួរបញ្ជាក់ថា លោក Salleh អាយុ ៥៦ ឆ្នាំបានក្លាយជាអាជ្ញាកណ្តាលកំពូលមួយរូបរបស់អាស៊ីក្នុងឆ្នាំ ២០០៨ ។ លោកបានជាប់កាតព្វកិច្ចនៅ World Cup ឆ្នាំ ២០១០ ជាមន្ត្រីអាជ្ញាកណ្តាលទី ៤ និងជាប្រធានអាជ្ញាកណ្តាលក្នុងការប្រកួតជាច្រើននៃពាន Asian Cup ឆ្នាំ ២០១១ ហើយបន្ទាប់ពីចូលនិវត្តន៍ គាត់បានធ្វើការជាគ្រូអាជ្ញាកណ្តាលរបស់ FIFA ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


