កីឡា
បាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ មានក្រុមនារីចំនួន១០ចូលរួម ក្នុងចំណោម ៧៤ក្រុម
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ រដូវកាលថ្មី ២០២៣ ត្រៀមប្រកួតផ្លូវការនាដើម ឆ្នាំ២០២៣នេះ ខណៈ៧៤ក្រុមដែលបានចូលរួម ក្នុងនោះក្រុមបាល់ទាត់នារីក៍មានចំនួន១០ក្រុមដែរ។

ក្នុងរយៈពេលត្រឹម ១សប្តាហ៍នៃការចាប់ផ្តើមលក់ពាក្យ យើងទទួលបានក្រុម រហូតដល់ ៤៨ក្រុមឯណោះ។ ជាលទ្ធផលជាក់ស្តែង បច្ចុប្បន្ន យើងមាន ៧៤ក្រុម (ក្នុងនោះមានក្រុមបាល់ទាត់ នារី១០ក្រុម) ចំពោះកម្មវិធីបើការប្រកួតជាផ្លូវការ គឺចាប់ផ្ដើមនៅដើមខែមករានេះ និងបញ្ចប់នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយមានការប្រើប្រាស់ទីលានរហូតដល់៩ទីលាន នៅក្នុងរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់លោក ខៀវ ភារិទ្ធ ប្រធានប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ Soccer League រដូវកាល ២០២៣។

សម្រាប់ជ័យលាភី ក្រុមបាល់ទាត់បុរស លេខ១ ទទួលបានពាន១ មេដាយមាស២៥ និងទឹកប្រាក់ ២៥លានរៀល ជ័យលាភីលេខ២ មេដាយប្រាក់២៥ និងទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ មេដាយសំរិទ្ធ២៥ និងទឹកប្រាក់ ៥លានរៀល, ក្រុម Fair Play ទទួលបានប្រាក់លើកទឹកចិត្ត ២លានរៀល។
ចំពោះជ័យលាភីក្រុមអាជ្ញាកណ្តាលល្អជាងគេ, កីឡាករទាត់ចូលទីច្រើនជាងគេ, អ្នកចាំទីល្អជាងគេ, គ្រូល្អជាងគេ គឺទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល ស្មើៗគ្នាផងដែរ។ ជ័យលាភីផ្នែកនារី លេខ១ ពាន១ មេដាយមាស២៥ និងប្រាក់រង្វាន់ ១០លានរៀល, លេខ២ មេដាយប្រាក់២៥ និងប្រាក់រង្វាន់ ៥លានរៀល និងលេខ៣ មេដាយសំរឹទ្ធ២៥ និងទឹកប្រាក់ ៣លានរៀល។

លោក ខៀវ ភារិទ្ធ បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន និងចាប់ឆ្នោតចែកពូល ពានរង្វាន់ Soccer League កាលពីចុងសប្តាហ៍កន្លងទៅនេះថា ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ Soccer League នេះ គឺជាផ្នែក ដ៏សំខាន់មួយស្ថិតក្នុងបេសកកម្មដ៏ចម្បងរបស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម ស សុខា អនុប្រធាន និងទទួលបន្ទុកក្ដាប់រួម Soccer League។

Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករ គ្រប់រូបមកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន ជុំវិញរាជធានី-ខេត្ត ដើម្បីមានឱកាសបញ្ចេញសមត្ថភាពនៅលើទីលានវាលស្មៅពណ៌បៃតងប្រកបដោយតម្លាភាពនោះទេ តែ Soccer League ក៏ជាព្រឹត្តិការណ៍មួយជាមួយរាជរដ្ឋាភិបាល បំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាព របស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែមាន ភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលយុវជន ក្រោមពាក្យស្លោកមួយ គឺស្មារតីសាមគ្គី៕


-
សន្តិសុខសង្គម២៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


