កីឡា
គ្មានពេលខ្ជះខ្ជាយ! គ្រូបង្វឹកថ្មីរបស់ចិន ចង់នាំក្រុមទៅលេង World Cup 2026
លោក Aleksandar Jankovic ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិចិន មានបំណងដឹកនាំក្រុមឲ្យឆ្លងផុតវគ្គជម្រុះ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ដោយលោកបានបន្ថែមថា ក្រុមមានកន្លែងសម្រាប់កែលម្អ។

ទោះបីជាមានមហិច្ឆតាធំរបស់រដ្ឋាភិបាលសម្រាប់ក្រុមក៏ដោយ ក៏ចិនបានចូលលេង World Cup តែម្ដងគត់ក្នុងឆ្នាំ ២០០២ នៅពេលពួកគេបានចាញ់ការប្រកួតក្នុងពូលទាំង ៣ លើក ហើយមិនអាចរកគ្រាប់បាល់បានសូម្បីមួយគ្រាប់។
ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងក្លាយជាការប្រកួតលើកដំបូងដែលមានក្រុមចំនួន ៤៨ ដោយមានក្រុមយ៉ាងតិច ៨ មកពីសហព័ន្ធបាល់ទាត់អាស៊ី គ្រោងនឹងចូលរួម។

«ខ្ញុំដឹងថា រាល់ការធ្វើដំណើរដ៏វែងឆ្ងាយចាប់ផ្ដើមពីជំហានតូចមួយ។ ក្នុងនាមជាគ្រូបង្វឹក ខ្ញុំត្រូវតែមានរូបភាពច្បាស់លាស់អំពីគោលដៅធំ គោលដៅទូទៅគឺសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ហើយក្រុមចិនត្រូវតែលេង»។ សម្ដីរបស់ Jankovic បានប្រាប់អ្នកយកព័ត៌មាន។
“យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ… យើងគ្មានពេលខ្ជះខ្ជាយទេ។ ខ្ញុំយល់ស្របទាំងស្រុងថា គោលដៅធំត្រូវបានកំណត់ដោយអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ។ ខ្ញុំមិនមានអ្វីប្លែកទេនៅពេលរៀបចំការប្រកួតធំៗ និងការប្រកួតមិត្តភាព។ យើងត្រូវតែចាប់ផ្ដើមអនុវត្តសេចក្ដីលម្អិតទាំងអស់ពីការហ្វឹកហាត់ដំបូងរបស់យើងនៅថ្ងៃស្អែក»។

Jankovic ដែលត្រូវបានតែងតាំងកាលពីសប្ដាហ៍មុននឹងដឹកនាំក្រុមនៅ AFC Asian Cup នៅខែមករាខាងមុខ និងវគ្គជម្រុះសម្រាប់ World Cup។
ចិន ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៨០ ក្នុងតារាងពិភពលោក ជាប់ចំណាត់ថ្នាក់លេខ ២ នៅពានទ្វីបអាស៊ី AFC Asian Cup ក្នុងឆ្នាំ ១៩៨៤ និង ២០០៤៕
ប្រភព ៖ REUTERS
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


