កីឡា
កំពូលអាជ្ញាកណ្តាលកម្រិតពិភពលោក UFC និង PFC មកដល់កម្ពុជា
លោក Shimada Yuji ជាអាជ្ញាកណ្តាលប្រដាល់កម្រិតពិភពលោកនៅ UFC, ONE Championship និង និង Pride Fighting Championship (PFC) បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីល្ងាចម្សិលមិញ។

តាមការឲ្យដឹងពីលោក ស្រី ចាន់ថន ថា លោករគ្រូតាក្រមាមាស សាន គឹមស៊ាន បានទៅស្វាមន៍លោក Shimada Yuji ដែលជាអ្នករៀបចំកម្មវិធីលំដាប់ពិភពលោក UFC និង Pride Fighting Championship នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ថ្ងៃនេះលោកគ្រូតាក្រមាមាសនឹងបន្តទៅទទួល និងបំពាក់ក្រមាជូនដល់អ្នករៀបចំកម្មវិធី អាជ្ញាកណ្តាល និងជាអ្នកសរសេរច្បាប់ឲ្យ UFC និង Pride Fighting Championship ថែមទៀត។
លោក ស្រី ចាន់ថន មានប្រសាសន៍ថា ៖«ខ្ញុំបានមើលឃើញថា គុនខ្មែរល្បីល្បាញទៅដល់សកលលោកលឿនណាស់។ ដូច្នេះខ្ញុំពិតជារំភើបសប្បាយរីករាយយ៉ាងក្រៃលែងដែលគុនខ្មែររីកចម្រើនលឿនខ្លាំងបែបនេះ។ ការគាំទ្ររបស់បងប្អូនគឺជាកត្តាជម្រុញដ៏សំខាន់ដើម្បីជម្រុញឲ្យគុនខ្មែរឡើងមកដល់កម្រិតមួយនេះ»។

ការអញ្ជើញមកដល់របស់ Shimada Yuji និងអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិបែបនេះ ស្របពេលកម្ពុជាជិតដល់ថ្ងៃរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ខណៈជប៉ុនក៏បានសន្យាបញ្ជូនចៅក្រម និងអាជ្ញាកណ្តាលជាច្រើនរូបមកជួយកម្ពុជា។
តាមប្រវត្តិបង្ហាញថា លោក Shimada Yūji ជនជាតិជប៉ុនជាអតីតកីឡាករគុនចម្រុះជប៉ុន និងអាជ្ញាកណ្តាលអាជីពដែលមានបទពិសោធជាង១ពាន់ដងក្នុងការប្រកួតគុនចម្រុះ (MMA) ហើយលោកជាអ្នកនិពន្ធសៀវភៅ និងច្បាប់កីឡាគុនចម្រុះថែមទៀត។ កម្មវិធីល្បីៗដែលលោកដឹកនាំការប្រកួតមានដូចជា Pride Fighting Championships, Strikeforce, ONE Championship, M-1 Global, Dream, Deep និង Super Fight League ជាដើម៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


