កីឡា
ខេត្តកែបបើកការប្រកួតវិញ្ញាសាទ្រីយ៉ាត្លុង ព្រឹត្តិការណ៍ស៊ីហ្គេម មាន ៧ ប្រទេសចូលរួម
នៅតាមបណ្ដោយឆ្នេរខ្សាច់លេងទឹកស្ថិតនៅក្នុងសង្កាត់កែប ខេត្តកែប បានចាប់ផ្តើមបើកការប្រកួតកីឡាស៊ីហ្គេម លើប្រភេទវិញ្ញាសាកីឡាត្រីយ៉ាត្លុង។

លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងបានបញ្ជាក់ឲ្យដឹងថា ប្រទេសដែលបានចូលរួមប្រកួត មានចំនួន ៧ រួមមាន៖
ទី ១- ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានប្រតិភូនិងគ្រូបង្វឹក ចំនួន ៩នាក់ (ស្រី៥នាក់), អត្តពលិក ១៦នាក់ (ស្រី ៦នាក់) ក្នុងនោះ បារាំងសញ្ជាតិកម្ពុជា ៣នាក់។
ទី ២- ប្រទេសថៃឡងដ៏ ប្រតិភូនិងគ្រូបង្វឹក ៤នាក់(ស្រី១នាក់), អត្តពលិក ១៤នាក់ (ស្រី៥នាក់)។
ទី ៣- ប្រទេស ម៉ាឡេស៊ី ប្រតិភូនិងគ្រូបង្វឹក ៥នាក់ (ស្រី១នាក់), អត្តពលិក ១០នាក់ (ស្រី៥នាក់)។
ទី ៤- ប្រទេស សឹង្ហបុរី ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៤នាក់(ស្រី១នាក់), អត្តពលិក ១២នាក់ (ស្រី៥នាក់)។
ទី ៥- ប្រទេស ឥណ្តូនេសុី ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៧នាក់, អត្តពលិក ១០នាក់ (ស្រី៥នាក់)។
ទី ៦- ប្រទេស ហ្វីលីពីន ប្រតិភូនិងគ្រូបង្វឹក មានចំនួន ៧នាក់(ស្រី៣នាក់), អត្តពលិក ១៤នាក់ (ស្រី៦នាក់)។
ទី ៧- ប្រទេស វៀតណាម ប្រតិភូនិងគ្រូបង្វឹក មានចំនួន ១២នាក់(ស្រី៥នាក់), អត្តពលិក ១៤នាក់ (ស្រី៧នាក់)។
លោក ងិន សុខបញ្ញា បានបញ្ជាក់ឱ្យដឹងទៀតថា កីឡាទ្រីយ៉ាត្លុង នៅខេត្តកែប ចាប់ផ្ដើមដំណើរការនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លើការប្រកួតវិញ្ញាសា Aquathlon (នារី) ហែលទឹក ៥០០ម៉ែត្រ+ រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេរលេងទឹកផ្លូវផ្សារក្តាម។ នៅម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ លើការប្រកួតវិញ្ញាសា Aquathlon (បុរស) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេរលេងទឹក ផ្លូវផ្សារក្តាម។

រហូតដល់វេលាម៉ោង ២ រសៀល ថ្ងៃដដែល ការប្រកួតវិញ្ញាសា Aquathlon mixed Relay (បុរស២ នារី២) ហែលទឹក ៥០០ម៉ែត្រ + រត់ ២,៥ គីឡូម៉ែត្រ នៅឆ្នេរលេងទឹក ផ្លូវផ្សារក្តាម។
ព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុង នៅខេត្តកែប បន្តធ្វើឡើងរហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?