កីឡា
ម៉ោង១១នេះ ប៊ុន កេន្នី ប៉ះម្ចាស់មេដាយមាស២០២១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
កីឡាករវាយកូនបាល់លេខ១កម្ពុជា ប៊ុន កេន្នី នឹងប្រកួតជាមួយកីឡាករវៀតណាម Hoang Nam Ly នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសាបុរសឯកត្តជន វេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែឧសភានេះ នៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅវគ្គ៨នាក់ចុងក្រោយ ប៊ុន កេន្នី បានយកឈ្នះកីឡាករម៉ាឡេស៊ី Koay Hao Sheng ដោយពិន្ទុ ២-១។ សិតទី១ កីឡាករម៉ាឡេស៊ី បានយកឈ្នះកីឡាករកម្ពុជាដោយពិន្ទុ ៤-៦ ប៉ុន្តែនៅសិតទី២ និងទី៣ ប៊ុន កេន្នី បានវាយបកយកឈ្នះដាច់តែម្តងគឺ ៦-២ និង៦-១។
ចំណែកកីឡាករវៀតណាម Hoang Nam Ly បានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Anthony Susanto ដោយពិន្ទុតដៃមិនរួចគឺ២-០ (សិតទី១៖ ៦-១ និងសិតទី២៖ ៦-៤) ដើម្បីឡើងមកជួប ប៊ុន កេន្នី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករវៀតណាម Hoang Nam Ly ជាម្ចាស់មេដាយមាសវិញ្ញាសាបុរសឯកត្តជនកាលស៊ីហ្គេម ឆ្នាំ២០២១ ហើយរូបគេត្រូវការពារតំណែងមេដាយមាសរបស់ខ្លួននៅទឹកដីកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


