កីឡា
សល់គ្នា៩នាក់ Ronaldo បានជួយ Al Nassr ឈ្នះជើងឯក Arab Cup ជាលើកដំបូង
ក្លិបបាល់ទាត់ Al Nassr FC បានឈ្នះពានរង្វាន់ Arab Cup Championship Club ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំង Al Hilal ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញពិតជាតឹងតែងខ្លាំងមែនទែនដោយប្រើពេលរហូតដល់១២០នាទីទើបរកឃើញម្ចាស់ជើងឯក។ ការប្រកួតនៅវគ្គទី១មិនមានគ្រាប់បាល់កើតឡើងទេ ប៉ុន្តែចូលវគ្គទី២អ្វីៗបានប្រែប្រួលយ៉ាងខ្លាំង។
នៅនាទីទី៥១ Al Hilal បានបើកការនាំមុខ ១-០ ដោយកីឡាករ Michael នៅនាទី៥១។ បន្ទាប់ពីដៃគូនាំមុខ Al Nassr បានព្យាយាមសម្រុកយ៉ាងខ្លាំង ប៉ុន្តែបែរជាត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមកីឡាករ Abulelah Al-Amri ឲ្យចាកចេញពីទីលាននៅនាទីទី៧១។ នៅសល់គ្នាត្រឹមតែ១០នាក់ Ronaldo បានស៊ុតបាល់តាមស្មើ ១-១ នៅនាទី៧៤ ហើយដល់នាទី៧៨ កីឡាករ Nawaf Boushal ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីទីលានម្នាក់ទៀតនៅនាទីទី៧៨។ ដូច្នេះក្រុមដែលដឹកនាំដោយប្រធានក្រុម Ronaldo នៅសល់សមាជិកត្រឹមតែ៩នាក់ទល់នឹង Al Hilal ដែលមានសមាជិកពេញ១១នាក់។ សល់គ្នាតិចលេងកាន់តែល្អតាមរយៈការវាយបក។

ចប់៩០នាទីស្មើគ្នា ១-១ ដូច្នេះការប្រកួតត្រូវបន្ថែមម៉ោង១៥នាទីពីរដង ហើយដល់នាទី៩៨ ជាថ្មីម្តងទៀតតារានាំសំណាង Ronaldo បានតែតចូលគ្រាប់ទី២ដើម្បីនាំមុខ ១-២ បើទោះបីជាមានសមាជិកត្រឹមតែ៩នាក់។

មែនទែនទៅ Al Hilal បានព្យាយាមដាក់សម្ពាធ និងសម្រុកយ៉ាងខ្លាំង ប៉ុន្តែខ្សែការពារ និងអ្នកចាំទីរបស់ Al Nassr ការពារបានរហូត។ ទីបំផុត១២០នាទីចប់ Al Nassr បានបង្កើតកំណត់ត្រាជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបសម្រាប់ការឈ្នះជើងឯក Arab Club Championship Cup គិតចាប់តាំងពីពានរង្វាន់នេះត្រូវបានបង្កើតឡើងមានរយៈពេល៤២ឆ្នាំហើយ។

យប់មិញនេះ Cristiano Ronaldo បានក្លាយជាម្ចាស់ស្បែកជើងមាស បន្ទាប់ពីរកបាន៦គ្រាប់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង