កីឡា
ប្រធានគុនខ្មែរនៅរុស្ស៊ី Oleg សរសើរដៃគូរបស់ ផល សោភ័ណ្ឌ ជាកីឡាករវ៉ៃឆ្លាត
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ី លោក Oleg Kudrinsky បានចាត់ទុកកីឡាករ Nabati ជាអ្នកប្រដាល់ដ៏ឆ្លាតវៃ និងមានកណ្តាប់ដៃដ៏មានប្រសិទ្ធភាពដែលនឹងក្លាយជាដៃគូដ៏លំបាកសម្រាប់អ្នកលេងគុនខ្មែរ ផល សោភ័ណ្ឌ។

ផល សោភ័ណ្ឌ នឹងប្រកួតជាមួយកីឡាកររុស្ស៊ី Kamran Nabati នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីដែលជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិដ៏ធំមួយប្រជុំដោយកីឡាករមកពីចម្រុះជាតិសាសន៍ទូទាំងពិភពលោក។
លោក Oleg Kudrinsky ស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅរុស្ស៊ីបានរៀបរប់ថា ៖«កីឡាកររុស្ស៊ី Nabati ជាម្ចាស់ខ្សែក្រវាត់ទម្ងងន់ Lightweight ប្រចាំសង្វៀន RCC Fair Fight។ រូបគេជាកីឡាករលំដាប់កំពូលម្នាក់ដែលមានកណ្តាប់ដៃល្អ ពូកែវ៉ៃប្រយោល ជង្គង់ល្អ និងជាពិសេសជាកីឡាករប្រើប្រាជ្ញាដ៏ឆ្លាតវៃ»។
កាលពីខែមិថុនា ឆ្នាំ២០២៣ Nabati បានឡើងការពារខ្សែក្រវាត់របស់ខ្លួនជោគជ័យតាមរយៈជ័យជម្នះលើកីឡាករចិន Gaofen Meng ដោយពិន្ទុ ហើយរូបគេបានផ្តួលកីឡាករថៃ Sue Black ឲ្យសន្លប់។ ស្របពេលកីឡាករថៃម្នាក់នេះធ្លាប់ឈ្នះពិន្ទុ ផល សោភ័ណ្ឌ។

តាមការប្រកាសរបស់ពិធីករក្នុងកម្មវិធីប្រដាល់ Fair Fight កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កីឡាកររុស្ស៊ីរូបនេះមានប្រវត្តិប្រកួតឃីកបុកស៊ីង១៦ដង ក្នុងនោះឈ្នះទាំងអស់ និងមិនធ្លាប់ចាញ់ឡើយ។
ផល សោភ័ណ្ឌ បានចាកចេញពីប្រទេសកម្ពុជាកាលពីរសៀល ថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្ពោះទៅប្រទេសថៃ និងនៅថ្ងៃទី១៤ ខែសីហា នេះបន្តដំណើរឆ្ពោះទៅប្រទេសរុស្ស៊ី៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


