កីឡា
បឹងកេតបានត្រឹមស្មើ ១-១ សៀមរាបអេហ្វស៊ី ពានសម្តេចតេជោថ្នាក់ជាតិ
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ជើងទី១បានបញ្ចប់ដោយក្រុមក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងណាហ្គាវើលដ៍ទទួលបានជ័យជម្នះ ខណៈក្រុមបឹងកេតបានត្រឹមស្មើជាមួយក្រុមសៀមរាប អេហ្វស៊ី។
ការប្រកួតម៉ោងដំណាលគ្នានារសៀលទាំង៤គូសម្រាប់ថ្ងៃទី១៧ ខែមករានេះ។ នៅទឹកដីខេត្តសៀមរាប ក្រុមភ្ញៀវបឹងកេត បានត្រឹមស្មើ ១-១ ជាមួយម្ចាស់ផ្ទះ សៀមរាប អេហ្វស៊ី។ គ្រាប់បាល់រកបានដោយកីឡាករ ហ៊ន សីហា នៅនាទីទី១៤ សម្រាប់ម្ចាស់ផ្ទះ ខណៈកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៦សម្រាប់ក្រុមភ្ញៀវ។

នៅទឹកដីខេត្តកណ្តាល ក្រុមខេត្តព្រៃវែងបានចាញ់ម្ចាស់ផ្ទះសមាគមបាល់ទាត់ក្រសួងមហាផ្ទៃដោយលទ្ធផល១-០។ គ្រាប់បាល់ជ័យជម្នះរបស់ក្រសួងមហាផ្ទៃរកបានដោយកីឡាករ មុំ សុធាវ៉ាន់ នៅនាទី៧២។
នៅទឹកដីខេត្តតាកែវ ម្ចាស់ផ្ទះគិរីវង់សុខសែនជ័យបានចាញ់ក្រុមភ្ញៀវក្រសួងការពារជាតិដោយលទ្ធផល ២-៣។ ២គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ ឃាន់ សុប៉ិន នៅនាទី៤៤ និងកីឡាករ Nobiraki នៅនាទីទី៨៣ ខណៈគ្រាប់បាល់របស់ក្រុមភ្ញៀវរកបានដោយកីឡាករថៃ Srayut នៅនាទី២ កីឡាករ Josemar នៅនាទី៦ និងកីឡាករ Kinoshita នៅនាទីទី៨៩។

ចំណែកក្រុមណាហ្គាវើលដ៍បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ១-៥ នៅទឹកដីខេត្តសៀមរាបដែលបានក្លាយជាក្រុមរកបានគ្រាប់ច្រើនជាងគេសម្រាប់ការប្រកួតថ្ងៃទី១៧ ខែមករា។ កីឡាករ Huko Kametani រកបាន៣គ្រាប់ម្នាក់ឯងនៅនាទី៥០ ៥២ និង៨៧ ហើយ សុះ ស៊ូហាណា នៅនាទី៦ និង ជា ច័ន្ទដារ៉ា នៅនាទី៩០+១០។ ១គ្រាប់របស់អង្គរថាយហ្គឺររកបានដោយលីឡាករ សុវណ្ណ ដូណា នៅនាទី៦៤។
លទ្ធផលជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
- សៀមរាប អេហ្វស៊ី ១-១ បឹងកេត
- សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ១-០ ខេត្តព្រៃវែង
- គិរីវង់សុខសែនជ័យ ២-៣ ក្រសួងការពារជាតិ
- អង្គរថាយហ្គឺរ ១-៥ ណាហ្គាវើលដ៍

លទ្ធផលជើងទី១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
- ខេត្តកំពង់ចាម ១-៣ វិសាខា
- ខេត្តត្បូងឃ្មុំ ១-២ ភ្នំពេញក្រោន
- អង្គរស៊ីធី អេហ្វស៊ី ០-៧ ISI ដង្កោសែនជ័យ
- ព្រះខ័នរាជស្វាយរៀង ៤-០ ខេត្តបន្ទាយមានជ័យ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


