កីឡា
បាល់ទះកម្ពុជាកាន់តែមានសន្ទុះ ខណៈសហព័ន្ធត្រៀមពានអន្តរជាតិ៣ក្នុងឆ្នាំនេះ
សហព័ន្ធកីឡាបាល់ទះកម្ពុជាត្រៀមព្រឹត្តិការណ៍ប្រកួតបាល់ទះអន្តរជាតិចំនួន៣ឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជាបង្ហាញសមត្ថភាពក្នុងឆ្នាំ២០២៤ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ផែនការទី១គឺសហព័ន្ធបានចុះឈ្មោះក្រុមយុវជនអាយុក្រោម២១ឆ្នាំ (U21) រួចហើយដើម្បីចូលរួមប្រកួតជើងឯកអាស៊ីអាយុក្រោម២១ឆ្នាំ។ ពានរង្វាន់នេះ ប្រាក់រង្វាន់តិចទេ ប្រហែលជា១ម៉ឺនដុល្លារ។ គ្រាន់តែការចំណាយសំបុត្រយន្តហោះ និងអ្វីផ្សេងទៀត ហោចណាស់ក៏២ម៉ឺនដុល្លារ ប៉ុន្តែអ្វីដែលសហព័ន្ធគិតជាចម្បងគឺកិត្តិយសជាតិជាធំ។ ការចូលរួមនេះមិនមែនដើម្បីប្រាក់រង្វាន់ទេ ប៉ុន្តែដើម្បីកេរ្តិ៍ឈ្មោះ និងកិត្តិយសសម្រាប់ប្រជាជនខ្មែរ ដូច្នេះហើយបានជាសហព័ន្ធបានដាក់ពាក្យចូលរួមប្រកួតលើឆាកអន្តរជាតិ។

លោកមានប្រសាសន៍ថា ៖«នៅតំបន់អាស៊ាន គេឲ្យកូតាតែ១កៅអីទេ អីចឹងប្រហែលជាត្រូវប្រកួតជម្រុះ។ បើតាមខ្ញុំដឹង យើងប្រហែលជាជម្រុះជាមួយវៀតណាម។ យើងក៏មានឆន្ទៈធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះនេះផងដែរ។ ទី២ យើងក៏មានផែនការរៀបចំការប្រកួតពានរង្វាន់អន្តរជាតិដែរ។ វាអាចជា Tri Nations Cup ដែលពាននេះប្រទេសដែលចូលរួមកន្លងមកមានតែម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ប៉ុន្តែឆ្នាំនេះ ខ្ញុំសុំយក Tri Nations Cup មកធ្វើនៅកម្ពុជា»។
អគ្គលេខាធិការរូបនេះបន្ថែមថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះអាចបន្ថែមក្រុមដល់៤ ឬ៥ ឬក៏៦ (Four Nations Cup, Five Nations Cup ឬ Six Nations Cup)។ ក្នុងនោះអាចមានក្រុមជម្រើសជាតិឡាវ វៀតណាម ឬហ្វីលីពីនជាដើមចូលរួម។ ពានរង្វាន់នេះគឺជាការអញ្ជើញចូលរួមរបស់ប្រទេសជាម្ចាស់ផ្ទះប៉ុណ្ណោះពោលគឺមិនមែនតាមរយៈសហព័ន្ធតំបន់អាស៊ី ឬពិភពលោកទេ។

លោក អាំង សិរីពិសិដ្ឋ បានបន្តថា ទី៣ កម្ពុជានឹងចូលរួមប្រកួតពានរង្វាន់ SEA V. League ដែលជាលីគបាល់ទះចូលរួមប្រកួតដោយក្រុមជម្រើសជាតិនៅតំបន់អាស៊ានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេហ៍។ កន្លងមកមានតែ៤ប្រទេសប៉ុណ្ណោះចូលរួមគឺឥណ្ឌូណេស៊ី ថៃ វៀតណាម និងហ្វីលីពីន។ សម្រាប់ឆ្នាំ២០២៤នេះអាចមានក្រុមចូលរួមប្រកួតរហូតដល់៨ប្រទេសក្នុងនោះក៏មានកម្ពុជា និងឡាវជាដើម។
តំណាងសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះសង្កត់ធ្ងន់ថា ៖«អ្នកគាំទ្រមួយចំនួនប្រហែលជាគិតថា អូ! កម្ពុជារៀបចំការប្រកួតលីគបាល់ទះមានប្រាក់រង្វាន់តិចណាស់ ប៉ុន្តែបើយើងមើលទៅពានរង្វាន់អន្តរជាតិក្នុងតំបន់ក៏ប្រាក់រង្វាន់តិចដែរ។ អ្វីដែលយើងចំណេញនោះគឺតម្លៃកេរ្តិ៍ឈ្មោះជាតិរបស់យើង។ មិនមែនរឿងលុយប៉ុណ្ណឹងនោះទេ»។

លោកបន្ថែមថា ទាំងនេះគឺជាទស្សនវិស័យរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាដែលគ្រោងធ្វើឲ្យកើតឡើងនៅក្នុងឆ្នាំ២០២៤។ ការចូលរួមប្រកួតពានរង្វាន់អន្តរជាតិទាំងនេះគឺជាយន្តការដ៏ចម្បងក្នុងការពង្រឹងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រៅពីការបង្ហាញសមត្ថភាពក្នុងតេជោលីគ និងពានរង្វាន់ក្នុងស្រុកផ្សេងៗទៀតដើម្បីជាការត្រៀមខ្លួនលើឆាកអន្តរជាតិដូចជាកីឡាស៊ីហ្គេមជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


