ព័ត៌មានអន្ដរជាតិ
កំពូលកីឡាករវាយកូនហ្គោល Tiger Woods ជួបហេតុការណ៍ក្រឡាប់រថយន្ត
កីឡាករវាយកូនហ្គោល Tiger Woods កំពុងធ្វើការវះកាត់ បន្ទាប់ពីរងរបួសជើងទាំងសងខាងក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ។
នាយកដ្ឋានប៉ូលិសទីក្រុង Los Angeles បាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទពីអ្នកនៅតំបន់នោះ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើរថយន្តមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ម្ចាស់ជើងឯកវាយកូនហ្គោល ១៥ សម័យកាល វ័យ ៤៥ ឆ្នាំរូបនេះត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យ ។
លោក Alex Villanueva ប៉ូលិសទីក្រុង Los Angeles បាននិយាយថា លោក Woods នៅមានជីវិត និងដឹងខ្លួនពេលជួយសង្គ្រោះចេញពីកន្លែងកើតហេតុនោះ ។
លោកបន្តថា ក្រោយមកម្ចាស់ជើងឯកខាងលើត្រូវបានរថយន្តសង្គ្រោះដឹកទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Harbor-UCLA ដើម្បីធ្វើការព្យាបាល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ កំពុងព្រួយបារម្ភ! សមយុទ្ធធំបំផុតមួយរបស់ពិភពលោក អាចបង្កជំងឺរាតត្បាតថ្មី
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារក្នុងហាងលក់កាំភ្លើងនៅអាមេរិក ស្លាប់ ៣ នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៤ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)