ព័ត៌មានអន្ដរជាតិ
វីដេអូស្ដែងៗ ខ្មាន់កាំភ្លើងបាញ់ប្រហារលើក្បួនរថយន្តរបស់ UN សម្លាប់ឯកអគ្គរដ្ឋទូតអ៊ីតាលី
វីដេអូស្ដែងៗបង្ហាញពីពេលដែលក្បួនរថយន្តរបស់ UN ត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង ហើយបានសម្លាប់ឯកអគ្គរដ្ឋទូតអ៊ីតាលី និងមនុស្ស ២ នាក់ផ្សេងទៀត ។
គោលបំណងចាប់ជំរិតនេះបានកើតឡើងកាលពីថ្ងៃចន្ទនៅទីក្រុង Goma ខេត្ត North Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) លើផ្លូវហាយវ៉េដែលឆ្លងកាត់ព្រៃក្រាស់ និងជួរភ្នំនៅជាប់ព្រំប្រទល់ជាប់ជាមួយប្រទេស រវ៉ាន់ដា ហើយក៏មានមនុស្សស្លាប់ផងដែរដូចជា លោកឯកអគ្គរដ្ឋទូត Luca Attanasio អាយុ ៤៣ ឆ្នាំ លោក Vittorio Iacovacci អាយុ ៣០ ឆ្នាំជាប៉ូលិសយោធាអ៊ីតាលី និងម្នាក់ទៀតជាអ្នកបើកបររបស់ពួកគេជនជាតិកុងហ្គោដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
វីដេអូនេះបានបង្ហាញពីភាពចលាចល ខណៈដែលស្នូរកាំភ្លើងបានផ្ទុះឡើង ហើយមនុស្សម្នានាំគ្នាស្រែកក្បែរឡានដឹកទំនិញតាមផ្លូវ ។
កាលពីថ្ងៃអង្គារក្រុមឧទ្ទាម Rwandan Hutu បានបដិសេធរាល់ការចោទប្រកាន់ដែលថាពួកគេនៅពីក្រោយការវាយឆ្មក់ដែលគេជឿថាជាការចាប់ជំរិតដ៏ឃោរឃៅលើក្បួនរថយន្តកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ និងបានស្តីបន្ទោសកងទ័ពរបស់ប្រទេសកុងហ្គោ និងប្រទេស រវ៉ាន់ដា (Rwanda) ។
ខ្សែវីដេអូដែលត្រូវបានចេញផ្សាយនោះបង្ហាញថា យានយន្តបានឈប់នៅលើផ្លូវភក់មួយដែលព័ទ្ធជុំវិញដោយព្រៃរួមទាំងអ្វីដែលមើលទៅដូចជា ម៉ូតូដែលត្រូវបានផ្ដួល និងឡានដឹកទំនិញ ។ ក្រោយមករថយន្តទាំងនោះមិនត្រូវបានបង្ហាញម្តងទៀតទេនៅក្នុងវីដេអូនោះ ហើយគេមិនទាន់ច្បាស់ថាតើរថយន្តណាដែលមានលោក Attanasio និងអ្នករួមដំណើរជាមួយគាត់បានស្ថិតនៅក្នុងហេតុការណ៍នោះទេ ។
សេចក្តីរាយការណ៍បាននិយាយថា លោក Attanasio បានចាកចេញនៅព្រឹកថ្ងៃចន្ទនៅក្នុងក្បួនរថយន្ត WFP ពីរគ្រឿងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Kiwanja ក្នុងតំបន់ Rutshuru អមដំណើរដោយអង្គរក្ស និងបុគ្គលិក WFP ។
ក្បួនរថយន្តត្រូវបានពួនស្ទាក់ ៣ គីឡូម៉ែត្រពីគោលដៅរបស់ពួកគេដោយពួកអ្នកវាយប្រហារ ៦ នាក់ប្រដាប់ដោយកាំភ្លើង AK-47 ចំនួន ៥ ដើម និងកាំបិត ។ ពួកគេបានបន្តបាញ់ព្រមានមុនពេលបង្ខំឲ្យមនុស្សនៅក្នុងយានយន្តចេញ និងដើរតាមពួកគេទៅក្នុងឧទ្យាន Virunga បន្ទាប់ពីបានបាញ់ប្រហារទៅលើអ្នកបើកបរម្នាក់ដើម្បីបង្កភាពភិតភ័យ ។
ទន្ទឹមនោះតម្រួតឧទ្យាន និងកងទ័ពនៅក្បែរនោះបានឮសម្លេងស្នូរកាំភ្លើង និងដេញតាមអ្នកវាយប្រហារ ហើយនៅចម្ងាយ ៥០០ ម៉ែត្រពីកន្លែងវាយឆ្មក់ ក្រុមចាប់ជំរិតបានបាញ់សម្លាប់កងអង្គរក្សនៅនឹងកន្លែង ខណៈឯកអគ្គរដ្ឋទូតអ៊ីតាលីត្រូវបានគេចាក់ចំពោះ” ។
ក្រោយមកលោក Attanasio ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែបានស្លាប់ដោយសាររបួសរបស់គាត់ ខណៈសមាជិកផ្សេងទៀតនៃក្បួនរថយន្តក៏រងរបួសដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


