កីឡា
Hun Sen Cup ៖ ៤គូបន្តប្រកួតនៅថ្ងៃនេះ ខណៈ៥គូម្សិលមិញបំប៉ោងសំណាញ់ទីរហូតដល់២៦គ្រាប់
ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ (Hun Sen Cup 2021) កំពុងតែដំណើរការប្រកួតនៅក្នុងវគ្គជម្រុះថ្នាក់ខេត្ត ដោយក្រុមចូលរួមចំនួន២១ក្រុមចូលរួម បែងចែកជា៦ពូល ខណៈក្រុមដែលឈ្នះចំណាត់ថ្នាក់លេខ១ ដល់លេខ៣ មានកៅអីឡើងទៅលេងវគ្គជើងឯកថ្នាក់ជាតិ។

ចំណែកប្រកួតនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ នេះនឹងធ្វើឡើងនៅវេលាម៉ោង៣រសៀលដំណាលគ្នា ដោយក្រុមរដ្ឋបាលខេត្តតាកែវ ត្រូវជួបក្រុមភ្នំពេញហ្គាឡាក់ស៊ីនៅលើទីលានកីឡដ្ឋានមណ្ឌលកីឡាខេត្តតាកែវ ហើយប្រកួតនេះមានផ្សាយផ្ទាល់លើ Page កម្ពុជាថ្មី ផងដែរ។ ចំណែកក្រុមខេត្តបន្ទាយមានជ័យ ជួបក្រុមសូហ្វីយ៉ាប៉ៃលិន លើទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលមានផ្សាយផ្ទាល់លើប៉ុស្តិ៍ទូរទស្សន៍ BTV។ មួយគូទៀតក្រុមខេត្តកំពង់ចាម ជួបខេត្តកណ្តាល លើទីលានវិទ្យាល័យព្រះសីហនុ។ ចុងក្រោយក្រុមខេត្តព្រះសីហនុ ប៉ះក្រុមកោះកុង នៅទីលានអនុវិទ្យាល័យសម្តេចឪ។
ចំពោះលទ្ធផលនៅល្ងាចថ្ងៃអង្គារ ម្សិលមិញមានការប្រកួតចំនួន៥គូ ដោយក្រុមទាំងអស់ទាត់បញ្ជូលទីគ្នាទៅវិញទៅមករហូតដល់២៦គ្រាប់ ដោយក្នុងនោះក្រុមខេត្តកំពង់ស្ពឺ យកឈ្នះក្រុមខេត្តកំពង់ឆ្នាំង ២ទល់១ ក្រុមខេត្តបាត់ដំបង ឈ្នះក្រុមខេត្តពោធិ៍សាត់ ៨ទល់១ ក្រុមខេត្តសៀមរាប ចាញ់ក្រុមខេត្តកំពង់ធំ ១ទល់០ ក្រុមខេត្តកែប ឈ្នះក្រុមខេត្តកំពត ៥ទល់២ និងក្រុមខេត្តព្រះវិហារ ចាញ់ខេត្តត្បូងឃ្មុំ ៤ទល់២។

ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន បានបែងចែកជា២វគ្គ ដោយក្នុងនោះវគ្គជម្រុះជើងឯកថ្នាក់ខេត្ត និងវគ្គជម្រុះជើងឯកថ្នាក់ជាតិ។ ក្រោយបញ្ចប់យុទ្ធនាការថ្នាក់ខេត្ត ក្រុមខ្លាំងទាំង៣ មានកៅអីដោយស្វ័យប្រវត្តិត្រូវប្រកួតជាមួយក្រុម១៣ ផ្សេងទៀតពីក្របខ័ណ្ឌ Metfone Cambodian League រដូវកាល២០២១ ដើម្បីបន្តការប្រកួតថ្នាក់ជាតិ វគ្គ១៦ក្រុម។ ក្រុមជើងឯកថ្នាក់ជាតិមានកៅអីឡើងទៅប្រកួតក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ីAFC Cup 2022 ផងដែរ។

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានច្រើនជាងគេ គឺរហូតដល់៤លើ នៅឆ្នាំ២០១១,២០១២,២០១៥ និង២០១៧ ខណៈក្រុមក្រសួងការពារជាតិ ឈ្នះបាន៣លើកគឺនៅឆ្នាំ២០១០,២០១៦,២០១៨ ហើយក្រុមភ្នំពេញក្រោន ឈ្នះជើងឯក២លើកនៅឆ្នាំ២០០៩ និង២០០៩។ ក្រៅពីនោះក្រុមដែលធ្លាប់ឈ្នះបាន១លើកៗមានដូចជាខេមរាកីឡា នៅឆ្នាំ២០០៧, ណាហ្គាវើល នៅឆ្នាំ២០១៣, អគ្គស្នងការដ្ឋាននគរបាលជាតិ នៅឆ្នាំ២០១៤, បឹងកេត នៅឆ្នាំ២០១៩ និងវិសាខា នៅឆ្នាំ២០២០៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ ម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Flyweight ថាអាចជួបអ្នកណាក៏បានមិនបញ្ហា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ