កីឡា
លំអិតពី វិសាខាលេងកាន់តែធំត្រៀមប្រជែងជើងឯកនៅតៃវ៉ាន់
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញវត្តមានកីឡាករបាល់ទះកំពូលៗបារាំង៣រូបដែលនឹងមកប្រទេសកម្ពុជា ប៉ុន្តែអ្នកគាំទ្រប្រហែលជាឆ្ងល់ថាតើមកកម្ពុជាដើម្បីអ្វី?

ការបង្ហាញវត្តមានកីឡាករបាល់ទះបារាំង៣រូបនេះទំនងជាផែនការរបស់ក្លិបបាល់ទះវិសាខាដែលត្រៀមខ្លួនដើម្បីចូលរួមប្រកួតពានរង្វាន់ Win+ Streak Volleyball Invitational (WSVI) នៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដែលមាន៨ក្រុមចូលរួម។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលជាអនុប្រធានក្រុមបាល់ទះវិសាខាធ្លាប់បាននិយាយថា វិសាខាដាក់ផែនការយកជើងឯកនៅកោះតៃវ៉ាន់។ ការដាក់គោលដៅនេះគឺត្រូវយកកីឡាករលំដាប់កំពូលៗមកចូលរួមក្រុម ពីព្រោះពានរង្វាន់នៅកោះតៃវ៉ាន់គឺជាកម្មវិធីដែលក្លិបរៀបចំ ហើយអញ្ជើញក្លិបផ្សេងៗចូលរួម ដូច្នេះក្លិបនីមួយៗអាចនាំយកកីឡាករល្អៗមកពីគ្រប់ទីកន្លែងដោយសេរី និងមិនកំណត់កម្រិតតំបន់អាស៊ី ឬពិភពលោកទេ ឲ្យតែមានលទ្ធភាពនាំចូល។

ពាក់ព័ន្ធនឹងចំណុចនេះដែរ គួន ម៉ុម សមាជិកដ៏សំខាន់របស់ក្លិបវិសាខា បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្នុងបទសម្ភាសកាលចប់ពានរង្វាន់ Special Volleyball Cup ថា ៖«សម្រាប់ដំណឹងនេះពិតប្រាកដ ប៉ុន្តែមិនទាន់ដឹងថា ពួកគាត់អាចមកដល់ថ្ងៃណា។ ឮដំណឹងថា កីឡាករបារាំង លំដាប់ A របស់បារាំងមក។ បើបានពួកគាត់មកតាមការគ្រោងទុក ខ្ញុំសង្ឃឹម១០០ថា ក្រុមវិសាខានឹងឡើងវគ្គផ្តាច់ព្រ័ត្រ»។

កាលពីល្ងាចថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ លោក អាំង សិរីពិសិដ្ឋ បានបង្ហាញវត្តមានកីឡាករបារាំង៣រូបគឺកីឡាករ Pierre Toledo, Thomas Gill និងកីឡាករ Francois Rebeyrol មុនពេលវិសាខាចេញដំណើរទៅកោះតៃវ៉ាន់តែម្តង។ នេះបញ្ជាក់ថា គឺជាផែនការសម្រាប់វិសាខាដើម្បីប្រជែងជើងឯកនៅតែវ៉ាន់តែម្តង។

កីឡាករ Pierre Toledo កើតឆ្នាំ២០០០ មានកម្ពស់១.៩៧ម៉ែត្រ មកពីក្លិប Chaumont VB52 នៃលីគបាល់ទះកំពូលបារាំង និងជាអតីតយុវជនជម្រើសជាតិបារាំង។ កីឡាករសញ្ជាតិបារាំង-អង់គ្លេស Thomas Gill កើតឆ្នាំ២០០០ មានកម្ពស់ ១.៩៨ម៉ែត្រ មកពីក្លិប Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង និងជាអតីតយុវជនជម្រើសជាតិបារាំង និងកីឡាករសញ្ជាតិបារាំង Francois Rebeyrol កើតឆ្នាំ១៩៩៩ មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball នៃលីគបាល់ទះកំពូលបារាំង៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


