កីឡា
ការប្រកួតឃីកបុកស៊ីងជើងឯកអាស៊ី២០២៤ នៅកម្ពុជាមានទាំងវិញ្ញាសាសម្តែង
ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែតុលា ដែលមានច្រើនប្រភេទកីឡាឃីកបុកស៊ីង។

ព្រឹត្តិការណ៍ប្រកួតឆ្នាំ២០២៤មានប្រភេទលើសង្វៀន (Ring Styles) គឺ Full Contact, Low Kick និង K1-Styles ខណៈប្រភេទលើកក្តារកម្រាល (Tatami Stayles) មាន Points Fighting, Light Contact, Kick Light និង Musical Forms។ សម្រាប់ Musical Forms គឺជាប្រភេទប្រកួតសម្តែង។
តាមលក្ខន្តិកៈដែលបានចែងសរុបទាំងអស់មាន១១០វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធមានចំនួន១០២ និងវិញ្ញាសាសម្តែងមាន៨។ ទោះបីជាយ៉ាងណា ការប្រកួតអាចនឹងមិនដំណើរការទាំង១១០វិញ្ញាសានោះទេ។ គ្រប់វិញ្ញាសាទាំងអស់ត្រូវតែមានអត្តពលិកចុះឈ្មោះចាប់ពី៤នាក់ឡើងទៅទើបអាចរៀបចំការប្រកួតបាន ប៉ុន្តែប្រសិនបើវិញ្ញាសាណាមានអត្តពលិកចុះឈ្មោះត្រឹមតែ៣នាក់គឺលុបចោល ហើយអត្តពលិកដែលចុះឈ្មោះត្រឹម៣នាក់ចុះក្រោម នឹងប្រកួតក្នុងវិញ្ញាសាដែលមានទម្ងន់ផ្សេង។

ប្រភេទកីឡាឃីកបុកស៊ីង និងវិញ្ញាសាចំនួន១១០វិញ្ញាសា
- ប្រភេទ Full Contact មាន១៩វិញ្ញាសា (បុរស១២វិញ្ញាសា និងនារី៧វិញ្ញាសា)
- ប្រភេទ Low Kick មាន១៩វិញ្ញាសា (បុរស១២វិញ្ញាសា និងនារី៧វិញ្ញាសា)
- ប្រភេទ K1 Style មាន១៩វិញ្ញាសា (បុរស១២វិញ្ញាសា និងនារី៧វិញ្ញាសា)
- ប្រភេទ Point Fighting មាន១៥វិញ្ញាសា (បុរស៩វិញ្ញាសា និងនារី៦វិញ្ញាសា)
- ប្រភេទ Light Contact មាន១៥វិញ្ញាសា (បុរស៩វិញ្ញាសា និងនារី៦វិញ្ញាសា)
- ប្រភេទ Kick Light មាន១៥វិញ្ញាសា (បុរស៩វិញ្ញាសា និងនារី៦វិញ្ញាសា)
- សម្តែង Creative Forms មាន៤វិញ្ញាសា (បុរស២វិញ្ញាសា និងនារី២វិញ្ញាសា)
- សម្តែង Musical Forms មាន៤វិញ្ញាសា (បុរស២វិញ្ញាសា និងនារី២វិញ្ញាសា)







អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


