កីឡា
Rooney ទទូចឱ្យ Man UTD យកអតីតកីឡាករខ្លួនមួយរូបមកវិញ ដើម្បីជួយតំបន់ប្រយុទ្ធ
វីរបុរសក្រុម Manchester United លោក Wayne Rooney ពិតជាចង់ឃើញខ្សែប្រយុទ្ធក្រុម Brighton កីឡាករ Danny Welbeck មកលេងនៅទឹកដី Old Trafford ជាថ្មី ក្រោមការដឹកនាំរបស់លោក Ruben Amorim ណាស់។

ក្លិប Man UTD បច្ចុប្បន្នកំពុងមានបញ្ហាជាច្រើននៅត្រង់តំបន់ប្រយុទ្ធកណ្តាល ដោយកីឡាករភាគច្រើនលេងពុំទាន់ត្រូវជើងគ្នាល្អ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់វ័យ៣៩ឆ្នាំ លោក Ruben Amorim។ កាលពីថ្ងៃ ចន្ទ ទី៣ ខែកុម្ភៈ ពួកគេទើបតែធ្លាក់ចេញពីពាន FA Cup ត្រឹមជុំទី ៥ បន្ទាប់ពីបញ្ចប់ការប្រកួត ១២០ នាទីស្មើគ្នាជាមួយ Fulham ១-១ និងចាញ់នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣-៤។

ស្របពេល Man UTD កំពុងជួបបញ្ហានៅត្រង់តំបន់ប្រយុទ្ធ លោក Rooney បានសម្លឹងឃើញ Danny Welbeck ដែលជាអតីតខ្សែប្រយុទ្ធមួយរូបរបស់បិសាចក្រហមកាលពីអតីតកាលថា រូបគេនៅតែជាកីឡាករ ដែលមានសក្តានុពល និងអាចជួយក្រុមបាន ប្រសិនក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០ សម័យចុះកុងត្រាយកគាត់មកវិញ។
ទាក់ទងនឹងរឿងខាងលើ លោក Rooney បានមានប្រសាសន៍នៅអំឡុងពេលប្រកួតយ៉ាងដូច្នេះថា ៖«Danny គឺជាកីឡាករដ៏អស្ចារ្យ ដែលខ្ញុំធ្លាប់លេងជាមួយ។ និយាយដោយស្មោះត្រង់ ខ្ញុំប្រហែលជានៅតែចង់ឃើញគាត់លេងនៅទីនេះលេងឱ្យ Manchester United ។ គាត់ស៊ុតបញ្ចូលទីបានពេញមួយអាជីពរបស់គាត់ នៅដើមនៃអាជីពរបស់គាត់។ គាត់មានបញ្ហារបួស ប៉ុន្តែមើលទៅគាត់ហាក់ដូចជាបានយកឈ្នះលើវាទាំងស្រុង ហើយឥឡូវនេះគាត់កំពុងមានរដូវកាលដ៏អស្ចារ្យ»។

គួរបញ្ជាក់ថា ការប្រកួតវគ្គ១៦ ក្រុមចុងក្រោយក្នុងពាន FA Cup បានបញ្ចប់ជាផ្លូវការហើយ ខណៈការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Goal
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


