កីឡា
ជើងខ្លាំងគុនខ្មែរ ម៉ឺន មេឃា ប្ដេជ្ញាធ្វើឲ្យបានល្អទល់នឹងក្រុមបាល់ទាត់មួយថៃ
ជំនួបបាល់ទាត់ពានរង្វាន់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ដែលនឹងមកដល់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នេះហើយ ស្របពេលជើងខ្លាំងគុនខ្មែរជាច្រើន រួមទាំងក្រុមបាល់ទាត់តារាកម្ពុជាផងដែរកំពុងសម្រុកហ្វឹកហាត់សម្រាប់ការប្រកួតនេះ។

កម្មវិធីប្រកួត
ម៉ឺន មេឃា ដែលនឹងត្រូវចូលរួមប្រកួតម្នាក់ដែរក្នុងក្រុមបាល់ទាត់គុនខ្មែរ បានឲ្យដឹងថា ខ្លួនពិតជាសប្បាយរីករាយដែលមានឱកាសចូលរួមប្រកួតបាល់ទាត់បែបមិត្តភាពជាមួយខាងប្រទេសថៃនាពេលខាងមុខ។ រូបគេប្ដេជ្ញានឹងធ្វើឲ្យបានល្អនៅថ្ងៃទី៨ មីនា ឆ្នាំ២០២៥។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
កូនប្រុសលោក អេ ភូថង ខាងលើបន្ថែមទៀតថា ការប្រកួតនេះមានសារសំខាន់គឺបានរឹតចំណងមិត្តភាពរវាងក្រុមកម្ពុជាមានទាំងផ្នែកតារាសិល្បៈ ទាំងផ្នែកកីឡាករគុនខ្មែរ ហើយឱកាសនោះនឹងធ្វើឲ្យម្នាក់ៗបានស្គាល់គ្នា មានទំនាក់ទំនង ពិសេសបង្កើតអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។ កីឡាករក៏អំពាវនាវដល់ក្រុមកីឡាករគុនខ្មែរទាំងអស់ បើទំនេរសូមមកចូលរួមគាំទ្រឲ្យបានច្រើន។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
រំលឹកដែរថា ការប្រកួតបាល់ទាត់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមាន៤ក្រុមចូលរួមក្នុងនោះ ក្រុមបាល់ទាត់តារាកម្ពុជា ប៉ះ ក្រុមបាល់ទាត់តារាថៃ ខណៈក្រុមបាល់ទាត់គុនខ្មែរ ប៉ះ ក្រុមបាល់ទាត់គុនថៃ។ ការប្រកួតនេះផ្ដួចផ្ដើមឡើងដោយអគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហព័ន្ធប្រដាល់គុនខ្មែរ ក្រុមបាល់ទាត់តារាកម្ពុជា និងភាគីថៃ៕



-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៨ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


