កីឡា
លោក Kim Sang-sik ថា កម្ពុជាមិនមែនជាដៃគូងាយស្រួលយកឈ្នះ
លោក Kim Sang-sik គ្រូបង្វឹកជម្រើសជាតិវៀតណាមបានយល់ឃើញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានគុណភាពល្អតាមរយៈកីឡាករចូលសញ្ជាតិខ្មែរដែលស័ក្តិសមសម្រាប់ក្រុមរបស់លោកកម្តៅសាច់ដុំ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក Kim Sang-sik បាននិយាយថា ៖«ក្រុមកម្ពុជាមានកីឡាករចូលសញ្ជាតិច្រើន។ ពួកគេបានបង្ហាញសមត្ថភាពហើយក្នុងពានរង្វាន់ ASEAN Cup ឆ្នាំ២០២៤ ដែលបញ្ជាក់ មិនមែនជាដៃគូងាយស្រួលយកឈ្នះនោះទេ។ ខ្ញុំចង់ឃើញកីឡាករថ្មីនៅក្នុងជម្រើសជាតិវៀតណាមបង្ហាញសមត្ថភាព ហើយរំពឹងទទួលបានជ័យជម្នះ។ កម្ពុជាមានការប្រែប្រួលច្រើន បើប្រៀបធៀបនឹងពីមុន។ ខ្ញុំនឹងប្រុងប្រយ័ត្នដើម្បីរកដំណោះស្រាយសម្រាប់ការប្រកួតនេះ»។
នៅក្នុងសន្និសីទព័ត៌មានដដែលនេះ លោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានកោតសរសើរការដឹកនាំរបស់លោក Kim Sang-sik ដែលទើបតែបានជួយវៀតណាមឈ្នះជើងឯកអាស៊ានកាលពីដើមឆ្នាំ២០២៥។ លោកពិតជាសោកស្តាយដែលកូនក្រុមរបស់លោកមិនអាចលេងតទល់ជាមួយកីឡាករឆ្នើមទទួលបានសញ្ជាតិវៀតណាម Nguyen Xuan Son។

គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានកោះហៅកីឡាករចូលសញ្ជាតិខ្មែរចំនួន៥រូបគឺខ្សែការពារ Takaki Ose, ខ្សែប្រយុទ្ធ Andrés Nieto, ខ្សែបម្រើ Yudai Ogawa មកពីក្លិបភ្នំពេញក្រោន ខ្សែប្រយុទ្ធ Abdel Kader Coulibaly មកពីក្លិបអង្គរថាយហ្គឺរ និងខ្សែការពារ កាន់ ម៉ូ មកពីក្លិបវិសាខា។

នៅក្នុងប្រវត្តិជួបគ្នា៩លើកផ្លូវការចុងក្រោយ កម្ពុជាមិនធ្លាប់បានយកឈ្នះ ឬស្មើវៀតណាមឡើយ ប៉ុន្តែលោក លោក Koji Gyotoku ធ្លាប់ដឹកនាំកម្រិតយុវជនទទួលបានជ័យជម្នះលើក្រុមយុវជនវៀតណាម៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


