កីឡា
សហព័ន្ធកីឡាគុនដាវកម្ពុជា កង្វះធនធានជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន
ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា ថាការកង្វះធនធានកីឡាករ កីឡាការិនី ជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍កីឡាមួយនេះឲ្យរីកចម្រើន និងមានការផុលផុសនៅកម្ពុជា។

លោក តែ ឡូរិន ប្រធានសហព័ន្ធ
លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានឲ្យដឹងក្រោយបញ្ចប់មហាសន្និបាតថា នៅលើឆាកអន្តរជាតិកីឡាមួយនេះគឺពេញនិយម និងសំបូរការប្រកួតស្ទើរគ្រប់កម្រិត គ្រប់កម្មវិធី។ ដោយឡែកនៅកម្ពុជាមិនសូវផុលផុស និងមិនសូវបានចេញទៅប្រកួតក្នុងចំនួនច្រើនៗនៅឡើយទេ។

រួបភាពផេកសហព័ន្ធ
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា បញ្ហាប្រឈមរបស់សហព័ន្ធគឺការដែលមិនសូវសំបូរធនធាននាពេលបច្ចុប្បន្ននេះ។ សាធារណៈជនហាក់មិនសូវស្គាល់ និងខ្លះទៀតមានការខ្លាចរអាដោយសារលឺពាក្យថា «គុនដាវ» ដូច្នេះគិតថាវាគ្រោះថ្នាក់ដល់អ្នកហាត់ជាដើម។

រួបភាពផេកសហព័ន្ធ
លោក តែ ឡូរិន ផែនការយុទ្ធសាស្ត្រសំខាន់បន្ទាប់ពីមហាសន្និបាតនេះទៅសហព័ន្ធនឹងប្រជុំជាច្រើនលើកទៀតជាមួយគណៈកម្មាធិការប្រតិបត្តិថ្មីនេះដើម្បីផ្ដោតរកវិធីសាស្ត្រក្នុងការពង្រីកផ្សព្វផ្សាយឲ្យកាន់តែខ្លាំងជាងនេះ និងទាក់ទាញអ្នកចង់ហ្វឹកហាត់កីឡាគុនដាវនេះកាន់តែច្រើនបង្កើនធនធានកីឡាករ កីឡាការិនី។ សហព័ន្ធនឹងពង្រីកផ្សព្វផ្សាយដល់បណ្ដាសកលវិទ្យាល័យផ្សេងៗទៀតអំពីសកម្មភាព និងការលេងកីឡាមួយនេះដល់សិស្សនិស្សិតផងដែរ។


រួបភាពផេកសហព័ន្ធ
បញ្ជាក់ដែរថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះសហព័ន្ធកីឡាគុនដាវកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតបន្តអាណត្តិថ្មីទី៦ ឆ្នាំ២០២៥ ដល់ ២០២៩។ លោក តែ ឡូរិន បន្តជាប់ជាប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា៕



ទិដ្ឋភាពមហាសន្និបាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


