កីឡា
ប្រធានសហព័ន្ធកីឡាគុនដាវ បញ្ជាក់មូលហេតុមហាជនមិនសូវហាត់កីឡាមួយនេះ
ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជាក់ថាមូលហេតុដែលមហាជនដែលមិនសូវចាប់អារម្មណ៍ ឬហ្វឹកហាត់កីឡាមួយនេះដោយយល់ឃើញថាហាត់កីឡាគុនដាវនេះអាចមានគ្រោះថ្នាក់ផ្សេងៗទើបមិនចាប់លេងកីឡានេះច្រើនដូចគេ។

រូបភាពផេកសហព័ន្ធ
លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានឲ្យដឹងថា មហាជនបានយល់ច្រឡំថាប្រភេទកីឡាគុនដាវ ឬឮសូរដាវៗមានការភ័យខ្លាចទើបមិនបានស្វែងយល់លំអិតអំពីកីឡាមួយនេះឲ្យបានស៊ីជម្រៅជាដើម។ ដោយគិតថាហាត់កីឡាមួយមាននេះគ្រោះថ្នាក់ ព្រោះសម្ភារហ្វឹកហាត់មានដាវជាដើម ហេតុនេះហើយទើបដក់ជាប់ក្នុងអារម្មណ៍មហាជនទូទៅ។

រូបភាពផេកសហព័ន្ធ
ប្រធានសហព័ន្ធរូបនេះបានបញ្ជាក់ច្បាស់ៗទៀតថា មែនទែនទៅកីឡាគុនដាវមានសុវត្ថិភាពជាងកីឡាបាល់ទាត់ ឬកីឡាមួយចំនួនទៀតឯណោះ ព្រោះពេលហាត់កីឡាគុនដាវនេះមានសម្ភារហ្វឹកហាត់គ្រប់គ្រាន់តាមស្តង់ដារដូចជាអាវការពារ មួកការពារត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសរបស់គេ។ កីឡាមួយនេះអំណោយផលណាស់អ្នកដែលមានកាយសម្បទាខ្ពស់ ដៃវែង ជើងវែង ជាដើម។

រូបភាពផេកសហព័ន្ធ
លោក តែ ឡូរិន អំពាវនាវដល់មហាជនទូទៅថាឈប់គិតបែបនេះទៀតទៅចំពោះកីឡាគុនដាវនេះមិនដូចទៅហ្នឹងអ្វីដែលគ្រប់គ្នាបារម្ភពីមុននោះឡើយ។ យុវជនដែលចង់ហ្វឹកហាត់កីឡាមួយនេះទាក់ទងទៅកាន់សហព័ន្ធស្វាគមន៍ជានិច្ច និងមានសម្ភារគ្រប់គ្រាន់សម្រាប់អ្នកចូលមកហ្វឹកហាត់ផងដែរ។

លោក តែ ឡូរិន
បញ្ជាក់ដែរថា កីឡាគុនដាវមិនសូវមានអ្នកស្គាល់ ឬហ្វឹកហាត់ច្រើននោះឡើយនៅកម្ពុជា បើទោះជាកីឡាមួយនេះបានចូលមកជាយូរឆ្នាំហើយក្ដី។ គុនដាវនេះនៅអន្តរជាតិមានភាពល្បីល្បាញ និងសំបូរការប្រកួតជាច្រើនដែលភាគច្រើនអ្នកដែលមានជីវភាពធូរធាររតែងតែហ្វឹកហាត់៕







រូបភាពផេកសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


