កីឡា
វិសាខា ឬ ភ្នំពេញក្រោន ឡើងវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោយប់នេះ?
ភ្នំពេញក្រោន ត្រូវតទល់នឹងម្ចាស់ផ្ទះ វិសាខា វេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានព្រីនស៍ សម្រាប់ការប្រកួត ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨។

កាលពីជើងទី១នៅកីឡដ្ឋាន ស្មាតអអេសអិន ម្ចាស់ផ្ទះភ្នំពេញក្រោនបានបើកការនាំមុខ ២-១ ទៅហើយ ប៉ុន្តែចុងវគ្គទី២ វិសាខា បានតាមស្មើដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល ២-២ កាលកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

វិសាខា ជាក្រុមដ៏មួយក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយពួកគេធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣លើក ហើយឈ្នះជើងឯកទាំង៣លើកតែម្តងគឺឆ្នាំ២០២០, ២០២១ និង២០២២។ យ៉ាងណា កាលពីរដូវកាលមុន ពួកគេបានត្រឹមចំណាត់ថ្នាក់លេខ៣។ ប្រសិនបើយប់នេះឡើងដល់វគ្គផ្តាច់ព្រ័ត្រ គឺជាលើកទី៤។

ចំណែកភ្នំពេញក្រោន ធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់នេះ៤លើក ប៉ុន្តែបានឈ្នះជើងឯក២លើក (២០០៨, ២០០៩) និងជើងឯករង២លើក (២០១០, ២០២៣-២៤)។ ប្រសិនបើយប់នេះ ឡើងដល់វគ្គផ្តាច់ព្រ័ត្រគឺជាលើកទី៥។

កុំភ្លេចតាមដានជំនួបដ៏តានតឹងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង វិសាខា ប៉ះ ភ្នំពេញក្រោន នៅយប់នេះផ្សាយផ្ទាល់លើ BTV NEWS៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


