កីឡា
ខ្សែប្រយុទ្ធឆ្នើម អង់គ្លេស ម្នាក់ រំពឹងខ្លួននឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ
ខ្សែប្រយុទ្ធស្លាបរបស់ Liverpool កីឡាករ Mohamed Salah សង្ឃឹមលើខ្លួនឯងនឹងឈ្នះពាន Ballon d’Or ឆ្នាំ ២០២៥។

នៅរដូវកាល ២០២៤-២០២៥ ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អេហ្ស៊ីប វ័យ ៣២ ឆ្នាំបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយ Liverpool ដោយរូបគេរកបាន ៣៣ គ្រាប់ និង ២៣ បញ្ជូន (assist) គ្រប់កម្មវិធី ព្រមទាំងបានជួយឱ្យក្រុមហង្សក្រហមឈ្នះពានលីគកំពូលអង់គ្លេស Premier League ។

Salah បានបង្ហើបថា រូបគេចង់ឈ្នះពាន Ballon d’Or ហើយរូបគេក៏រំពឹងថា ខ្លួននឹងអាចអាចឈ្នះពានបាល់មាសនេះនៅឆ្នាំនេះផងដែរ។ ដកស្រង់ពាក្យសម្តីដើម Salah បាននិយាយថា៖ «ខ្ញុំសង្ឃឹម ហើយចង់ឈ្នះពាន Ballon d’Or»។
គួរដឹងថា នៅឆ្នាំ ២០២៥នេះ មានបេក្ខភាពកីឡាករឆ្នើមៗជាច្រើន ដែលកំពុងត្រូវបានគេកត់សម្គាល់ នឹងអាចឈ្នះពានឯកត្តជនកំពូលរបស់ អឺរ៉ុប មួយនេះ ក្នុងនោះក្រៅពី Salah មាន Lamine Yamal, Raphinha និងកីឡាករមួយចំនួនទៀត។ អ្នកឈ្នះពាន Ballon d’Or ឆ្នាំនេះ នឹងត្រូវប្រកាសនៅថ្ងៃទី ២២ ខែ កញ្ញា នៅទីក្រុង ប៉ារីស ប្រទេស បារាំង៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


