កីឡា
Ronaldo ចុចឈ្មោះកីឡាករឆ្នើម ៣ នាក់ ជាបេក្ខភាពអាចឈ្នះ Ballon d’Or ឆ្នាំនេះ
ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានជ្រើសរើសបេក្ខភាពលេចធ្លោ ៣ នាក់ ដែលអាចមានលទ្ធភាពឈ្នះពាន Ballon d’Or ២០២៥ នេះ។

Ronaldo បានសង្កត់ធ្ងន់អំពីបេក្ខភាព ដែលសក្តិសមឈ្នះពានឯកត្តជនកំពូលមួយនេះ គឺទាល់តែជាអ្នកបានឈ្នះពាន Champions League ប៉ុន្តែយ៉ាងណា រូបគេបានជ្រើសរើសយក Lamine Yamal ម្នាក់ បើទោះជាកីឡាករវ័យក្មេងរូបនេះមិនបានឈ្នះពាន UCL ក៏ដោយ។ ចំណែក ២ នាក់ទៀត គឺជាកីឡាករ Paris Saint-Germain ដែលទើបឈ្នះពាន UCL ថ្មីៗរួមមាន Ousmane Dembele និង Vitinha។


ថ្លែងនៅក្នុងសន្និសីទកាសែត មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Nations League រវាងព័រទុយហ្គាល់ និង អេស្ប៉ាញ កាលពីថ្ងៃ សៅរិ៍ ទី ៧ ខែ មិថុនា កន្លងទៅ Ronaldo បានបង្ហាញទស្សនៈរបស់ខ្លួនយ៉ាងដូច្នេះថា៖ «នៅក្នុងគំនិតរបស់ខ្ញុំ អ្នកដែលបានឈ្នះពាន Champions League គឺគួរតែឈ្នះ»។
ខ្សែប្រយុទ្ធ Al-Nassr វ័យ ៤០ ឆ្នាំបានបន្ថែមទៀតថា៖ «ប៉ុន្តែវាមានការមិនឯកភាព។ ខ្ញុំមិនជឿជាក់ពេកទេលើពានបុគ្គល ដោយសារខ្ញុំបានដឹងអំពីអាថ៍កំបាំងនៅពីខាងក្រោយ។ Lamine អាចឈ្នះ ជាមួយនឹង Dembele និង Vitinha…»។
ទោះបីជាយ៉ាងណា នៅឆ្នាំ ២០២៥ នេះ គឺ Dembele និង Lamine Yamal ត្រូវបានគេលើកយកមកជជែកច្រើនជាងគេអំពីបេក្ខភាព ដែលសក្តិសមឈ្នះពានបាល់មាស ដោយសារអ្នកទាំង ២ បានបង្ហាញសមត្ថភាពយ៉ាងល្អ និងបានជួយក្រុមរៀងៗខ្លួនឱ្យឈ្នះពានជាច្រើននៅរដូវកាល ២០២៤-២០២៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


