កីឡា
លើលោកមានកីឡាករ ១០ នាក់គត់ បានឈ្នះទាំង World Cup, UCL និង Ballon d’Or
នៅក្នុងពិភពកីឡាបាល់ទាត់ មានតែកីឡាករ ១០ នាក់ប៉ុណ្ណោះ ដែលបានឈ្នះពានកំពូលទាំង FIFA World Cup, Champions League និង Ballon d’Or ខណៈខ្សែប្រយុទ្ធជម្រើសជាតិ បារាំង Ousmane Dembele គឺជាកីឡាករទី ១០ ដែលធ្វើបានកំណត់ត្រានេះ។

Dembele បានក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៥ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងលេចធ្លោជាមួយក្រុមអ្នកមាន Paris Sain-Germain នៅរដូវកាល ២០២៤-២០២៥ ។ ពេលនោះរូបគេបានជួយឱ្យ PSG ឈ្នះពាន UCL, Ligue1, French Cup និង French Super Cup។ ចំណែកស្ថិតិផ្ទាល់ខ្លួនវិញ គឺ Dembele បានស៊ុតបញ្ចូលទីចំនួន ៣៥ គ្រាប់ និង ១៦ បញ្ជូន (assist) ក្នុងចំណោមការលេង ៥៣ ប្រកួត។
ការឈ្នះពាន Ballon d’Or លើកដំបូងនៅក្នុងអាជីពរបស់ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៨ ឆ្នាំរូបនេះ បានធ្វើឱ្យរូបគេក្លាយជាកីឡាករទី ១០ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលបានឈ្នះទាំងពានបាល់មាសនេះ, ពាន UCL និង ពាន World Cup។
កីឡាករ ៩ នាក់ទៀត ដែលបានឈ្នះពានទាំង ៣ នេះដែរ រួមមាន Lionel Messi, Ronaldinho, Kaka, Rivaldo, Zinedine Zidane, Bobby Charlton, Paolo Rossi, Gerd Muller និង Franz Beckenbauer៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE Football
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


