កីឡា
សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា រំលេចសារសំខាន់នៃការយល់ដឹងពីសារធាតុ Doping ក្នុងអាជីពកីឡា
តំណាងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ការយល់ដឹងឲ្យច្បាស់ពីសារធាតុមហាឃាត់ (Doping) ក្នុងកីឡាគឺជារឿងចាំបាច់បំផុត និងជាការជៀសវាងមិនឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិនៅពេលចូលរួមប្រកួតអន្តរជាតិផ្សេងៗ។

រូបភាពលើផេកសហព័ន្ធ
លោកស្រី អេមី សារីរ៉ុម ហម អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មបានឲ្យដឹងថា ក្នុងនាមសហព័ន្ធគឺយកចិត្តទុកដាក់ខ្លាំងអំពីផ្នែកសារធាតុហាមឃាត់ក្នុងកីឡា (Doping) ចំពោះកីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់នាពេលបច្ចុប្បន្ននេះ។

រូបភាពលើផេកសហព័ន្ធ
កន្លងទៅសហព័ន្ធបានអញ្ជើញអ្នកជំនាញផ្នែកសារធាតុហាមឃាត់ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី២ និង៣។ កីឡាករ កីឡាការិនី ទាំងអស់ត្រូវយល់ដឹងឲ្យកាន់តែច្បាស់ដើម្បីជៀសវាងការប្រើប្រាស់ពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) និងដឹងពីផលប៉ះពាល់ នៃប្រើប្រាស់សារធាតុទាំងនេះ។

លោកស្រី អេមី និងកីឡាករចេញទៅប្រកួតកន្លងទៅ
កីឡាករ-កីឡាការិនីទាំងអស់ក្នុងប្រទេសកម្ពុជាត្រូវតែគោរព និងដើរតាមច្បាប់ប្រឆាំងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោក។ ដូច្នេះហើយរាល់ការចេញទៅប្រកួតនៅអន្តរជាតិម្ដងៗសហព័ន្ធបានតាមដាន និងពិនិត្យខ្លាំងពាក់ព័ន្ធ និងការហ្វឹកហាត់ក៏ដូចជាប្រើប្រាស់សារធាតុផ្សេងៗទើបអាចស្នើសុំការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ឬគោលការណ៍របស់ក្រសួង អប់រំ យុវជន និងកីឡាបាន។
បញ្ជាក់ដែរថា សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ជាសហព័ន្ធកីឡាជាតិមួយក្នុងចំណោមសហព័ន្ធជាច្រើនដែលកំពុងអភិវឌ្ឍន៍នៅកម្ពុជាក្រោមការគ្រប់គ្រងដោយក្រសួង អប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ កីឡាកាយវប្បកម្មគឺជាកីឡាមួយដែលហ្វឹកហាត់ផ្ដោតលើសាច់ដុំរាងកាយ និងពេញនិយមខ្លាំងនៅអន្តរជាតិ។ សហព័ន្ធកីឡាជាតិមួយនេះតែងតែបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនទៅចូលរួមប្រកួតប្រជែងជាច្រើនលើកលើឆាកអន្តរជាតិ៕


រូបភាពលើផេកសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


