Connect with us

កីឡា

“​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ – កំពូល​ជើងឯក​” ការប្រកួត​ដ៏​ធំ ដើម្បី​រង្វាន់​កាន់តែ​ធំ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​!

បានផុស

នៅ

​សន្និសីទ​សារព័ត៌មាន​ដ៏​គួរឲ្យ​កត់សម្គាល់​មួយទៀត ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ដែលជា​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ​កីឡាករ​គុន​ខ្មែរ​ដ៏​ធំ​បំផុត​មួយ ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ដ៏​លេចធ្លោ​មួយទៀត​គឺ “​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​-​កំពូល​ជើងឯក​” នៅ​ថ្ងៃទី២៧ មីនា ២០២១ នៅ​ស្ថានីយ​ទូរទស្សន៍ ស៊ី​អិន​ស៊ី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកគាំទ្រ​គុន​ខ្មែរ​ទាំងអស់ ពិតជា​នៅចាំ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ “​ជើងឯក​ប៉ះគ្នា​” របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ ដែលមាន​ការបែងចែក​អ្នក​ប្រយុទ្ធ​ជា​ពីរ​ក្រុម ធ្វើការ​ប្រកួត​ស្វែងរក​ជើងឯក​ប្រចាំ​ក្រុម​នីមួយៗ រួច​ជើងឯក​ទាំងពីរ​ត្រូវ​ប៉ះគ្នា​ម្តងទៀត​ដើម្បី​ក្លាយជា “​ជើងឯក​” ប្រចាំ​កម្មវិធី​។ ឥឡូវនេះ គោ​ជល់ បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​មួយទៀត​ដែល​កាន់តែ​ជក់ចិត្ត កាន់តែ​រំភើប ជាមួយ​ឆាកប្រយុទ្ធ​កាន់តែ​ស្រាវ​ស្រួច និង​រង្វាន់​កាន់តែ​ធំ​គឺ “​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ – កំពូល​ជើងឯក​”!

​កំពូល​កីឡាករ​ជើង​ខ្លាំង ៨ រូប ត្រូវបាន​ជ្រើសរើស រួច​បែង​ចែកជា​ពីរ​ក្រុម​ដើម្បី​ប្រយុទ្ធ​ដណ្តើម​តំណែង​ជា​ជើងឯក​នៅក្នុង​ក្រុម​រៀងៗ​ខ្លួន​។ ហើយ​នៅ​ចុងបញ្ចប់ ជើងឯក​នៃ​ក្រុម​នីមួយៗ នឹងត្រូវ​ប្រកួត​គ្នា​ដើម្បី​ក្លាយជា​ជើងឯក​នៃ​កម្មវិធី​នេះ និង​មាន​សិទ្ធិ​ប្រកួត​នៅក្នុង​វគ្គ​ដ៏​ពិសេស​មួយទៀត​។ គួរបញ្ជាក់​ផងដែរ​ថា​កីឡាករ ៤ រូប​ចុងក្រោយ​ក្នុងចំណោម​អ្នក​ប្រយុទ្ធ​ទាំង ៨ នឹងត្រូវ​ផ្តល់រ​ង្វាន់​ទៅតាម​លំដាប់​លេខ​រៀង​ដែល​រួមមាន ខ្សែក្រវាត់​ជើងឯក​មួយ ពាន​មួយគ្រឿង និង​ទឹកប្រាក់ ៥.០០០ ដុល្លារ​, ពាន​មួយគ្រឿង និង​ទឹកប្រាក់ ២.០០០ ដុល្លារ​, ពាន​មួយគ្រឿង និង​ទឹកប្រាក់ ១.៥០០ ដុល្លារ​, ពាន​មួយគ្រឿង និង​ទឹកប្រាក់ ១.០០០ ដុល្លារ​។

​ជើងឯក​រកឃើញ​ហើយ តែ​ការប្រកួត​មិនទាន់​ដល់ទី​បញ្ចប់​នៅឡើយ​! ឃីម បូរ៉ា ដែលជា​កីឡាករ​ជើងឯក​ខ្សែក្រវាត់​គោ​ជល់​មួយរូប បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រកួត​ជាមួយ​ជើងឯក​ដែល​ទើប​រកឃើញ​ថ្មីៗ ហើយ​មួយ​ប្រកួត​ចុងក្រោយ​នេះ នឹង​សម្រេច​ថា​តើន​រណា​គឺជា “​កំពូល​ជើងឯក​”​។ កំពូល​ជើងឯក នឹង​ទទួលបាន​ខ្សែក្រវាត់​មួយទៀត រួមជាមួយ​ពាន​មួយគ្រឿង និង​ទឹកប្រាក់ ៥.០០០ ដុល្លារ ខណៈ​ដែល​ភាគី​ម្ខាង​ទៀត​ទទួលបាន​ពាន​មួយគ្រឿង និង​ទឹកប្រាក់ ២.០០០ ដុល្លារ​។​

​ភាព​អស្ចារ្យ​នៅតែ​បន្ត​! កំពូល​ជើងឯក នឹងមាន​សុពលភាព​រយៈពេល​មួយឆ្នាំ ឬ​ដល់ពេល​មានការ​ប្រកួត​ជាថ្មី ហើយ​ខ្សែក្រវាត់​នឹង​ត្រូវ​ប្រគល់​ត្រឡប់​មក​កម្មវិធី​វិញ​។ កំពូល​ជើងឯក នឹង​ត្រូវបាន​ឆ្លាក់​ឈ្មោះ​នៅលើ​ខ្សែក្រវាត់​នេះ​ដើម្បី​ជាការ​ផ្តល់​កិត្តិយស​ឱ្យ​សម​នឹង​ងារ​ជា “​កំពូល​ជើងឯក​” នេះ​។ មិន​ខុសពី​ពេលកន្លងមក ដើម្បី​បន្ត​លើកតម្កើង និង​ផ្សព្វផ្សាយ​កីឡា​គុន​ខ្មែរ​ទៅដល់​អ្នកគាំទ្រ​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក គោ​ជល់ តែងតែ​ដាក់បញ្ចូល​នូវ​ការប្រកួត​មិត្តភាព ដែល​មិន​ត្រឹមតែ​សម្រាប់​ការ​ទស្សនា​របស់​អ្នកគាំទ្រ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​កីឡាករ​ដែលមាន​ស្មារតី​ប្រយុទ្ធ​ឆ្ពោះទៅរក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ផងដែរ ដើម្បីឲ្យ​ពួកគេ​មានឱកាស​បង្ហាញ​សមត្ថភាព តាមរយៈ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ ក្រោម​កិច្ចសហការ​យ៉ាងរឹងមាំ​ជាមួយ​សហព័ន្ធ​គុន​ខ្មែរ​។

​សូម​តាមដាន​ទស្សនា​គាំទ្រ​កម្មវិធី​ប្រដាល់​ដ៏​កក្រើក​បំផុត​នៅ​កម្ពុជា ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ ៣ មេសា ២០២១ តទៅ​។ គ្រប់ការ​ប្រកួត​ទាំងអស់​នឹងត្រូវ​ផ្សាយ​ផ្ទាល់​តាមរយៈ​ប៉ុស្តិ៍ ស៊ី​អិន​ស៊ី និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Red Bull Cambodia ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ​! ក្រៅពី​ការប្រកួត​ដ៏​កក្រើក ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ក៏​នាំមក​នូវ​រង្វាន់​មិនធម្មតា​ផងដែរ​! ក្រុមហ៊ុន​នឹង​ផ្សាយ​ផ្ទាល់​អំពី​ការ​ចាប់លេខ​សំណាង​នៅ​ថ្ងៃ​សុក្រ ២ មេសា ២០២១​។ អ្នកមាន​លេខ​សំណាង ៨​ខ្ទង់ នឹង​ឈ្នះ​ទឹកប្រាក់​រហូតដល់ ១០.០០០ ដុល្លារ​។ លើសពីនេះទៅទៀត ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បន្ថែម​នូវ​ឱកាស​ឈ្នះ​រង្វាន់​សម្រាប់​អ្នក​ដែលមាន​លេខ​សំណាង ២​ខ្ទង់ ដែល​នឹង​ឈ្នះ​ទឹកប្រាក់ ១ ដុល្លារ ពី​ការ​ចាប់លេខ​សំណាង​លើកទីមួយ​នៅ​ថ្ងៃ ២ មេសា ២០២១ ហើយ​អ្នកឈ្នះ​អាច​បើក​រង្វាន់​ពី​ហាង​ណាមួយ​ដែលមាន​លក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ រហូតដល់​ថ្ងៃ ៣០ មេសា ២០២១!!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម