កីឡា
វ៉ៃថ្ងៃស្អែក ភរិយារបស់ កែវ រំចង់ ជឿជាក់លើប្តី១០០%នឹងខ្លាំងដូចមុន
ជើងខ្លាំងធ្លាប់កក្រើកសង្វៀនគុនខ្មែរ កែវ រំចង់ បានវិលត្រឡប់មកសង្វៀនហើយ បន្ទាប់ពីបាត់មុខពីសង្វៀនគុនខ្មែរយូរដោយត្រូវជួបកីឡាករអាស៊ែប៉ៃសង់ Rauf Garayzade ក្នុងទម្ងន់៨០គីឡូក្រាម នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀន Kun Khmer KKIF របស់ទូរទស្សន៍បាយ័ន។

ការវិលត្រឡប់មកកាន់សង្វៀនជាថ្មី កែវ រំចង់ ពិតជាប្រឹងប្រែងខ្លាំងមែនទែន។ រូបគេធ្លាប់មានទម្ងន់ជាង៩០គីឡូក្រាម ប៉ុន្តែព្យាយាមហ្វឹកហាត់សម្រកទម្ងន់បានយ៉ាងច្រើនរហូតនៅសល់ត្រឹមតែ៨០គីឡូក្រាម ហើយរូបគេកំពុងព្យាយាមសម្រកបន្ថែមទៀត។ អ្នកស្រី ហម នីតា ភរិយារបស់ កែវ រំចង់ ជឿជាក់១០០%លើស្វាមីរបស់ខ្លួននឹងទទួលបានលទ្ធផលល្អប្រសើរ និងវិលទៅរកភាពខ្លាំងដូចមុនវិញ។
នៅពេលទទួលស្វាគមន៍កីឡាករ ឈឿង ល្វៃ នាំខ្សែក្រវាត់កម្រិតពិភពលោកមកពីទីក្រុងហុងកុង អ្នកស្រី ហម នីតា បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ប្តីរបស់អ្នកស្រីមិនទាន់ហួសពេលទេគឺនៅមានឱកាសសាងកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញមកវិញ។

អ្នកស្រីបានប្រាប់ថា ៖«អត់ទាន់ហួសពេលទេឥឡូវនេះ ពីព្រោះគាត់កំពុងខិតខំប្រឹងប្រែងខ្លាំងណាស់។ រាល់ថ្ងៃនេះ ខ្ញុំជាភរិយាព្យាយាមជំរុញលើកទឹកចិត្តឲ្យគាត់ប្រឹងប្រែង ផ្តល់មតិល្អៗ។ គាត់ចំណាយពេលហ្វឹកហាត់ច្រើន សឹងតែថា គាត់សម្រាកតិច។ ខ្ញុំជឿជាក់លើប្តីខ្ញុំ១០០% ពីព្រោះការហ្វឹកហាត់របស់គាត់ខ្លាំង ការតាំងចិត្តខ្ពស់»។

កែវ រំចង់ កំពុងហ្វឹកហាត់នៅក្លិប Kun Khmer International Fight របស់ឧកញ៉ា ស្រី ចាន់ថន។ បន្ទាប់ពីការប្រកួតនៅការប្រកួតនៅថ្ងៃទី១៦ ខែមីនា រូបគេមានឈ្មោះប្រកួតមួយទៀតនៅសង្វៀន PNN ចុងខែនេះ។

ការប្រកួតចុងក្រោយរបស់ កែវ រំចង់ កាលពីដើមខែមេសា ឆ្នាំ២០២៣ ដោយបានផ្តួលកីឡាករបារាំងក្នុងទឹកទី២៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


