កីឡា
លោក ស សុខា ៖ យកចិត្តទុកដាក់៤ចំណុចសម្រាប់ការប្រមូលផ្តុំក្រុមជម្រើសជាតិ និងក្រុមថ្នាល
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថា ក្នុងនាមអាណាព្យាបាលនៃសហព័ន្ធកីឡាជាតិទាំងអស់ យើងត្រូវយកចិត្តទុកដាក់ធ្វើ៤ចំណុចឲ្យបានល្អបំផុតក្នុងពេលនេះនិងទៅអនាគត សម្រាប់ការងារប្រមូលផ្តុំក្រុមជម្រើស ជាតិនិងក្រុមថ្នាល។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិនិង ក្រុមថ្នាលរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃអគ្គនាយកដ្ឋានកីឡាតាមប្រព័ន្ធវីដេអូZoomនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងនាមលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិង កីឡា លោកស សុខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោក លោកស្រី និងផ្នែកពាក់ព័ន្ធទាំង អស់ ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារប្រមូលផ្ដុំក្រុមជម្រើសជាតិ និងក្រុមថ្នាល បើទោះបីកម្ពុជាយើងមានបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ ក្នុងរយៈ ពេលជាងមួយឆ្នាំមកនេះយ៉ាងណាក្តី។

លោក ស សុខា មានប្រសាសន៍ថា ក្រសួងអប់រំយុវជននិងកីឡាក្នុងនាមអាណាព្យាបាលនៃសហព័ន្ធទាំងអស់ យើងត្រូវយក ចិត្តទុកដាក់ធ្វើ៤ ចំណុចឲ្យបានល្អបំផុតក្នុងពេលនេះនិងទៅអនាគត គឺទី១-ដាក់ផែនការឆ្ពោះទៅស៊ីហ្គេម ទី២- តាមដាន ផែនការ ទី៣-បង្កើតសកម្មភាពឲ្យសម្រេចលទ្ធផលនៅក្នុងឆ្នាំ២០២១ និង២០២៣ និងទី៤- ធ្វើតេស្ត សមត្ថភាពកីឡាករកីឡា ការិនីជាប្រចាំ ។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងការហ្វឹកហាត់លោកស្នើឲ្យមាន QR Code ទប់ស្កាត់កូវីដ-១៩ វាស់កម្ដៅ និងបាញ់អាល់កុល ឲ្យបានត្រឹមត្រូវ មុននឹងហ្វឹក ហាត់ បន្ទាប់ពីមានការអនុញ្ញាតឡើងវិញរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះ ត្រូវធ្វើការជូនដំណឹងដល់អត្តពលិកទាំងអស់ ឲ្យកត់ត្រាកន្លែង ដែលខ្លួនបានទៅជាប្រចាំ បើចាំបាច់បំផុតខានមិនបាននោះ ត្រូវកត់ត្រាជាកំហិត ព្រោះបើមានករណីឆ្លងកូវីដ-១៩ យើងអាចគ្រប់គ្រងបានទាន់ពេល។ លោកបន្តថាបើមានម្នាក់ឆ្លង ឬប៉ះពាល់ដោយប្រយោល យើងត្រូវផ្អាកការហ្វឹកហាត់កន្លែងនោះតែម្ដង ហើយត្រូវចូលរួមទប់ស្កាត់ ឲ្យខាងតែបានកុំឲ្យកូវីដ-១៩អាក់ដំណើរឆ្ពោះទៅរកមេដាយនៅស៊ីហ្គេមរបស់យើងរួមគ្នាបញ្ឈប់កូវីដ-១៩ កុំឲ្យកូវីដផ្ដាច់ការហ្វឹកហាត់ និងផ្ដាច់សង្ខាររបស់យើង។

ដោយស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលដល់ប្រជាពលរដ្ឋខ្មែរជាច្រើន និងជារៀងរាល់ថ្ងៃ ព្រមទាំងបានសម្លាប់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពឲ្យបានជាប្រចាំ ព្រមទាំងអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕
ដោយ ៖ វិសិទ្ធ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


