Connect with us

កីឡា

កីឡាការិនី​បាល់ទះ​វៀតណាម ៣ នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ពី​ភេទ

បានផុស

នៅ

កីឡាការិនី​បាល់ទះ​ជម្រើស​ជាតិ​វៀតណាម​ ៣ នាក់​ត្រូវ​បាន​ស្នើ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​របស់​ពួក​គេ​​ដោយ​មាន​ការ​សង្ស័យ​អំពី​ភេទ​ប្រុស​ ឬ​ក៏​ស្រី ខណៈ​រូប​រាង​កាយ​របស់​ពួក​គេ​ស្ទើរ​តែ​បុរស​ទាំង​ស្រុង។

កីឡាការិនី Nguyen Thi Bich Tuyen (លេខ​១០)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ Nguyen Thi Bich Tuyen អាយុ​ ២៥ ឆ្នាំ កម្ពស់ ១.៨៨​ម៉ែត្រ លេង​តួនាទី​ជា​អ្នក​វាយ​ផ្តាច់​​ក្នុង​ក្រុម​ធំ​​​បាល់ទះ​ជម្រើស​ជាតិ​នារី​វៀតណាម។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ តាម​ការ​ផ្សាយ​របស់​កាសែត The Nations Thailand ថា កីឡាការិនី​រូប​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ វៀតណាម សម្រាប់​ការ​ចូល​រួម​ប្រកួត​​កីឡា​បាល់ទះ​​ជើង​ឯក​នារី​ពិភព​លោក Women’s Volleyball World Championship នៅ​ប្រទេស​ថៃ ដែល​ត្រូវ​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៥។

មាន​សេចក្តី​រាយការណ៍​ថា ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ការ​ប្រកួត​ជើង​ឯក​នារី​ពិភព​លោក​បាន​ស្នើ​ទៅ សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ឲ្យ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​ប្រុស ឬ​ក៏​ស្រី។ ទោះ​បី​ជា​យ៉ាង​ណា សហព័ន្ធ​កីឡា​បាល់ទះ​វៀតណាម បាន​ប្រកាស​ថា កីឡាការិនី Nguyen Thi Bich Tuyen ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

កីឡាការិនី Dang Thi Hong

ជា​មួយ​​គ្នា​នេះ កីឡាការិនី​​បាល់ទះ​វៀតណាម​អាយុ​ក្រោម​២១​ឆ្នាំ ចំនួន​ ២ នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯកនារី​ពិភព​លោក​អាយុ ២១ ឆ្នាំ (U21 Women’s Volleyball Championship )​ ដែល​ទើប​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាការិនី Dang Thi Hong អាយុ​១៩​ឆ្នាំ កម្ពស់ ១.៧០​​ម៉ែត្រ លេង​តួនាទី​ជា​អ្នក​វាយ​ផ្តាច់​ស្លាប​ឆ្វេង និង កីឡាការិនី Nguyen Phuong Quynh អាយុ​២០​ឆ្នាំ កម្ពស់ ១.៧៧​ម៉ែត្រ លេង​តួនាទី​ជា​អ្នក​បិទ​ការពារ​កណ្តាល មិន​មាន​ឈ្មោះ​លេង​​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​នារី​ព័រតូរីកូ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២៥ បន្ទាប់​ពី​​សហព័ន្ធ​កីឡា​បាល់ទះ​ពិភព​លោក FIVB ​បាន​ស៊ើប​អង្កេត និង​​​​កំពុង​ពិនិត្យ​លើ​​ករណី​នេះ។

កីឡាការិនី Nguyen Phuong Quynh

ករណី​ភេទ​នេះ​កើត​មានចម្រូង​សម្រាស​ញឹក​ញាប់​ក្នុង​វិស័យ​កីឡា សូម្បី​តែ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​ជា​កីឡា​កម្រិត​កំពូល​នៅ​លើ​ពិភព​លោក​ក៏​មាន​ដែរ។ ជា​ទូទៅ​ត្រូវ​​បាន​​គេ​មើល​ឃើញ​ពី​រាយ​កាយ​​​ដូច​ជា​​មនុស្ស​ប្រុស​សុទ្ធ​សាធ ប៉ុន្តែជា​​ប្រភេទ​ស្រី ដោយសារ​អ័រម៉ូន​ជា​បុរស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម