លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហើបអំពីផែនការនៃការលេងរបស់ក្រុមលោកទល់ ភ្នំពេញក្រោន នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា នេះ នឹងមិនលេងទប់នោះទេ ទោះកាលពីជើងទី ១ បានយកឈ្នះក្នុងលទ្ធផលរហូតដល់ទៅ ៤-១ ក៏ដោយ។
គ្រូបង្វឹករបស់ក្រុម ភ្នំពេញក្រោន លោក Oleg Starinsky បានបង្ហាញក្តីសង្ឃឹមមុតមាំចំពោះក្រុមរបស់លោក ដើម្បីវាយបកយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge league នៅថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ស្អែកនេះ។
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧ យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ជាក្រុមមកពីលីគ កម្ពុជា តែមួយគត់ ដែលត្រូវបានវាយតម្លៃដោយស្ថាប័ន Opta Analyst ជាប់នៅក្នុងចំណាត់ថ្នាក់ក្លិបលំដាប់កំពូលទាំង ៥០ ប្រចាំតំបន់ អាស៊ាន។
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាន់តែមានពន្លឺ ដើម្បីក្លាយជាជើងឯកលីគកំពូល កម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ នេះ បន្ទាប់ពីក្រុមគូប្រជែង ភ្នំពេញក្រោន ចាញ់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ខណៈពួកគេស្មើក្រុម ណាហ្គាវើលដ៍ ក្នុងការប្រកួតសប្តាហ៍ទី ២២។
ក្លិបយក្ស ម៉ាឡេស៊ី Johor Darul Ta'zim អាចប្រឈមមុខនឹងការបាត់បង់ពិន្ទុក្នុងវគ្គចែកពូលពានរង្វាន់ ASEAN Club Championship Shopee Cup ២០២៥-២៦ បន្ទាប់ពី ម៉ាឡេស៊ី ចាញ់បណ្តឹងឧទ្ធរណ៍ករណីបន្លំសញ្ជាតិកីឡាករ ៧ នាក់។
លោក McConkey ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថាការឈ្នះលើភ្នំពេញក្រោនម្សិលមិញនេះចាត់ទុកជាការឈ្នះនៅវគ្គ ៤៥នាទីដំបូងប៉ុណ្ណោះ ដូច្នេះនៅប្រកួតជើងទី២ តទៅទៀតសូមកុំសប្បាយ