កីឡា
លោក McConkey ថា ជួប ភ្នំពេញក្រោន យប់នេះមិនលេងទប់ទេ ព្រោះវាមិនមែនអត្តសញ្ញាណក្រុម
លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហើបអំពីផែនការនៃការលេងរបស់ក្រុមលោកទល់ ភ្នំពេញក្រោន នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា នេះ នឹងមិនទប់ការពារនោះទេ ទោះកាលពីជើងទី ១ បានយកឈ្នះក្នុងលទ្ធផលរហូតដល់ទៅ ៤-១ ក៏ដោយ។

ទោះបីជាមានគ្រាប់បាល់ចំណេញ ៣ គ្រាប់ក្នុងដៃហើយក៏ដោយ ក៏លោក McConkey អះអាង ថា ក្រុមលោកនឹងមិនលេងទប់ ឬការការពារសុទ្ធ ដើម្បីយកជ័យជម្នះត្រឹមលទ្ធផលប៉ុណ្ណេះ ដើម្បីឡើងទៅកាន់វគ្គបន្តឡើយ ព្រោះទាំងនេះមិនមែនជាអត្តសញ្ញាណរបស់លោក និងក្រុមលោកទាំងមូលទេ។ លោកបានសង្កត់ធ្ងន់ ថា នឹងបន្តលេងខ្លាំងទល់ ភ្នំពេញក្រោន ដដែល ដើម្បីរកគ្រាប់បាល់បន្ថែម តាមដែលអាចធ្វើទៅបាន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១១ ខែ មីនា គ្រូបង្វឹកសញ្ជាតិ អៀឡង់ វ័យ ៣២ ឆ្នាំ បានមានប្រសាសន៍ ថា ៖ «បាទ! ខ្ញុំរំពឹងថា ភ្នំពេញក្រោន នឹងចាប់ផ្តើមលេងខ្លាំង។ ខ្ញុំក៏រំពឹងថា ពួកយើងនឹងចាប់ផ្តើមខ្លាំងទៅវិញដែរ។ វាមានរយៈពេល ៩០នាទី ដូច្នេះអ្វីៗក៏អាចកើតឡើងបានដែរ»។

លោក McConkey បានបន្ថែម ថា ៖«ការប្រកួតទាំងអស់ដែលយើងបានលេងកន្លងមកមានគ្រាប់បាល់យ៉ាងច្រើន។ ដូច្នេះ ការគិត ដែលថាយើងអាចគ្រាន់តែលេងទប់ៗ ៩០នាទី ដើម្បីឡើងទៅវគ្គបន្ត មិនមែនជារបៀបដែលយើងលេងទេ។ វាមិនមែនជារបៀបដែលក្រុមនេះត្រូវបានកសាងឡើងឡើយ។ វាមិនមែនជាអត្តសញ្ញាណរបស់ខ្ញុំទេ ហើយវាមិនមែនជារបៀបដែលខ្ញុំចង់ឲ្យកើតឡើងទេ។ នៅពេលខ្លះ យើងត្រូវតែអត់ធ្មត់ និងការពារឲ្យបានល្អ ត្រូវនៅជាមួយគ្នា និងរៀបចំឲ្យល្អ ប៉ុន្តែឥឡូវនេះយើងប្រកួត ដើម្បីរកគ្រាប់បាល់។ យើងទៅស៊ុតបញ្ចូលទីឲ្យបានច្រើនតាមដែលអាចធ្វើបាន ហើយឈ្នះការប្រកួតនេះ»។
រម្លឹកថា ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ដែលធ្វើឡើងកាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ក្នុងលទ្ធផលយ៉ាងធំធេង ៤-១។ ក្រុមទាំង ២ នឹងត្រូវជួបគ្នាជាថ្មី ក្នុងការប្រកួតជើងទី ២ ល្ងាចនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្តីរកមួយក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL៕


អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


