កីឡា
ទស្សនាការប្រកួត រវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន លើសពីបាល់ទាត់ថ្ងៃព្រហស្បតិ៍នេះ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧ យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦ ដើម្បីទទួលក្រុម ភ្នំពេញក្រោន សម្រាប់ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ។

ការប្រកួតនឹងជក់ចិត្តដិតអារម្មណ៍តាមរយៈការខិតខំប្រឹងប្រែងរបស់ ភ្នំពេញក្រោន ដើម្បីវាយបកយកឈ្នះ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីជើងទី១ បានចាញ់ដោយលទ្ធផល ១-៤ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ២ ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតជើងទី២ នេះ អ្នកទស្សនាផ្ទាល់នឹងទទួលបានចំណីចក្ខុលើសពីបាល់ទាត់។ ក្រុមម្ចាស់ផ្ទះបានរៀបចំកម្មវិធីពិសេសៗបន្ថែមទៀត។ ក្លិបបានប្រកាសរួចហើយថា នឹងមានរៀបចំការបាញ់កាំជ្រួចពណ៌ផ្សែង (Color Smoke Fireworks) ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិនៅលើទឹកដីកម្ពុជា។

បន្ទាប់ពីចប់វគ្គទី១ អ្នកគាំទ្រនឹងបានទស្សនាកម្សាន្តជាមួយតារាចម្រៀង ចេន ដែលនឹងច្រៀងជូនបងប្អូនទស្សនាសម្រាប់បទចម្រៀងល្បីៗរបស់ខ្លួន ព្រមទាំងសប្បាយរីករាយជាមួយចង្វាក់ EDM ពីឌីជេ Jaybee។
កាលពីជើងទី១ គ្រាប់បាល់ចំនួន ៥ គ្រាប់កើតឡើងនៅក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ២០២៤៩ នាក់ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៃចំនួនអ្នកទស្សនាផ្ទាល់ច្រើនបំផុតក្នុងវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League នេះ។ លំដាប់លេខ ១ គឺ ចំនួន ២៥ ៤៩៧ នាក់ នៅពេល ក្រុម East Bengal ប្រកួតជាមួយ Arkadag នៅប្រទេសឥណ្ឌាកាលពីឆ្នាំ ២០២៥។

ដូច្នេះការចូលរួមទស្សនាផ្ទាល់របស់អ្នកគាំទ្រពិតជាសំខាន់ណាស់ក្នុងការរួមចំណែកជួយធ្វើឲ្យកីឡាបាល់ទាត់កម្ពុជាមានកេរ្តិ៍ឈ្មោះសំឡេងល្បីល្បាញលើឆាកអន្តរជាតិទាំងសមិទ្ធផលនៃការប្រកួតរបស់ក្រុម និងសន្ទុះអ្នកគាំទ្រ។

តើ ភ្នំពេញក្រោន អាចវាយបកយកឈ្នះ ព្រះខ័នរាជស្វាយរៀង បានទេសម្រាប់ជើងទី ២ ? ចម្លើយគឺថា វាមិនមែនជាការងាយស្រួលទេសម្រាប់ ភ្នំពេញក្រោន ពីព្រោះ ព្រះខ័នរាជស្វាយរៀង ជាក្រុមល្អការពារនៅក្នុងរដូវកាលនេះដែលមិនទាន់មានក្រុមណាអាចស៊ុតចូលពួកគេលើសពី ៣ គ្រាប់ឡើយ។ ទោះបីជាយ៉ាងណា អ្វីៗក៏អាចកើតឡើងដែរ៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


