កីឡា
លោក Oleg ថា ស្តាតមរតកតេជោ ជាកន្លែងផ្តល់អារម្មណ៍ពិសេសដល់ ភ្នំពេញក្រោន
គ្រូបង្វឹករបស់ក្រុម ភ្នំពេញក្រោន លោក Oleg Starinsky បានបង្ហាញក្តីសង្ឃឹមមុតមាំចំពោះក្រុមរបស់លោក ដើម្បីវាយបកយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge league នៅថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ស្អែកនេះ។

ការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន ACGL កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៦ កន្លងទៅ ក្រុម ភ្នំពេញក្រោន ត្រូវបាន ព្រះខ័នរាជស្វាយរៀង យកឈ្នះក្នុងលទ្ធផលយ៉ាងធំធេង ៤-១។ យ៉ាងណា នាការប្រកួតជើងទី ២ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ស្អែកនេះ ក្រុម ភ្នំពេញក្រោន ត្រូវការឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង ចាប់ពី ៤ គ្រាប់ឡើងទៅ ទើបអាចបន្តបេកកម្មឡើងទីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។
ទោះជាយ៉ាងណា លោក Oleg នៅតែសង្ឃឹមលើក្រុមរបស់លោកនឹងអាចវាយបកយកឈ្នះក្រុម ព្រះខ័នរាជស្វាយរៀង បាន ព្រោះកីឡាកររបស់លោកមានឆន្ទៈចង់បានជ័យជម្នះខ្លាំងនៅថ្ងៃស្អែក ហើយជាមួយគ្នានេះ ក្រុមរបស់លោកក៏តែងតែទទួលបានលទ្ធផលល្អនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ផងដែរ។ លោក Oleg បានសង្កត់ធ្ងន់ ថា ទោះបីជាក្រុមលោកមានសង្ឃឹមត្រឹមតែ ១% ក៏ប្រឹងប្រយុទ្ធដល់ទីបញ្ចប់ផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ពុធ ទី ១១ ខែ មីនា នេះ លោក Oleg បានមានប្រសាសន៍ ថា ៖«វាជាការពិត ក្នុងពីរប្រកួតចុងក្រោយនៅទីនេះ (ពហុកីឡដ្ឋានជាតិមរតកតេជោ) វាមានលទ្ធផលវិជ្ជមានសម្រាប់ពួកយើង។ កីឡដ្ឋាននេះផ្តល់អារម្មណ៍ពិសេស និងជំរុញចិត្តពួកយើងយ៉ាងពិសេសសម្រាប់ការលេង។ ខ្ញុំប្រាកដថា កីឡាករទាំងអស់នឹងចូលទៅលេងថ្ងៃស្អែកដោយមានឆន្ទៈ។ ឆន្ទៈដែលមិនត្រូវចាញ់»។
ការលើកឡើងរបស់លោក គឺសំដៅលើ ភ្នំពេញក្រោន បានឈ្នះ ព្រះខ័នរាជស្វាយរៀង ពីរលើកចុងក្រោយនៅពេលក្រុមទាំងពីរជួបគ្នានៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ។ លើកទី១ ភ្នំពេញក្រោន ឈ្នះ ២-១ ដើម្បីគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលមុន និងលើកទី២ ឈ្នះ ៣-២ ក្នុងលីគជើងទី១ រដូវកាលនេះ។
លោកបានបន្តថា៖ «យើងមានយ៉ាងហោចណាស់ ១ ភាគរយនៃឱកាសដើម្បីឆ្លងទៅជុំបន្ទាប់។ ពួកយើងនឹងព្យាយាមចាប់យកឱកាសនោះ។ ពួកយើងនឹងព្យាយាមប្រយុទ្ធសម្រាប់ជ័យជម្នះ។ […] ដូច្នេះ នេះនឹងក្លាយជាបេសកកម្មរបស់យើង ដើម្បីធ្វើអ្វីៗឲ្យបានល្អបំផុតក្នុងការបង្ហាញសមត្ថភាព។ ខ្ញុំសង្ឃឹមថា នឹងមានសំណាងបន្តិច បន្តិចប៉ុណ្ណោះ មិនច្រើនពេក។ ហើយយើងនឹងបង្ហាញសមត្ថភាពរបស់យើងនៅថ្ងៃស្អែក»។

គួរបញ្ជាក់ជាថ្មី ថា ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមពាន ACGL រវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


