ទីភ្នាក់ងារគំនិតផ្តួចផ្តើមការបង្រួបបង្រួមឌីជីថលសាកល (Digital Convergence Initiative) ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈកិច្ចសហការរវាងបណ្តារដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ផ្តោតលើស្តង់ដាអន្តរប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ និងការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ដែលមានប្រទេសជាសមាជិកចំនួនប្រមាណ ៣០ បានផ្តល់ពានរង្វាន់ “ការទទួលស្គាល់ជាសាកល – Global Recognition Award” ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចេញនៅថ្ងៃទី២៧ ខែកុម្ភៈ...
DSPP បានពង្រីកវិសាលភាពដល់ខេត្តព្រៃវែង ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម
ថ្នាលឌីជីថលគាំពារសង្គមកម្ពុជាផ្តើមដំណើរការក្នុងឃុំចំនួន ១១៦ នៅព្រៃវែង ក្នុងដំណើរពង្រីកវិសាលភាពទូទាំងប្រទេស
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមប្រគល់ឧបករណ៍ចុះបញ្ជីសម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជូនខេត្តកំពង់ធំ