Connect with us

ព័ត៌មានជាតិ

DSPPពង្រីកវិសាលភាពដល់ខេត្តព្រៃវែង ដើម្បីរួមចំណែកឱ្យសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ពិសេសបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម

បានផុស

នៅ

ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំ “ពិធីប្រគល់-ទទួលសម្ភារឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តព្រៃវែង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជា សុមេធី អនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, អភិបាលខេត្តព្រៃវែង សួន សុម៉ាលីន ថ្នាក់ដឹកនាំដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍, មន្ត្រីរដ្ឋបាលខេត្ត/ក្រុង/ស្រុក, និងមន្ត្រីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ សរុបចំនួនប្រមាណ ៤២០ រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តព្រៃវែង សួន សុម៉ាលីន បានអបអរសាទរមន្ត្រីមូលដ្ឋាន និងរដ្ឋបាល ឃុំ/សង្កាត់ ចំពោះការទទួលបានឧបករណ៍ឌីជីថលទាំងនោះ និងជំរុញឱ្យចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍នីមួយៗ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាមានគុណភាពខ្ពស់ និងទាន់ពេលជូនពលរដ្ឋ។ បណ្ឌិត

លោក ចន ណារិទ្ធ បានគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមនៅកម្ពុជា ទទួលជោគជ័យ និងសម្រេចបានផ្លែផ្កាគួរជាទីមោទនៈ ពោល គឺបានធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជីជាច្រើន ក្នុងប្រព័ន្ធគាំពារសង្គម លើថ្នាលឌីជីថលរួមតែមួយ និងអាចធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម ដោយមិនបោះបង់ចោលប្រព័ន្ធដែលមានស្រាប់របស់ប្រតិបត្តិករណាមួយ ក៏ដូចជាផ្តល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រើប្រាស់ “ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា”។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបន្តថា ថ្នាលឌីជីថលនេះ ត្រូវបានអភិវឌ្ឍឡើងដោយបំពាក់នូវមុខងារទំនើបៗ ដែលនឹងជួយបង្កើនល្បឿន, សុក្រឹតភាព, និងគុណភាពនៃទិន្នន័យ ឈានទៅកាត់បន្ថយការចុះបញ្ជីស្ទួន និងពង្រឹងអភិបាលកិច្ចឌីជីថល សំដៅជំរុញប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែមានភាពទន់ភ្លន់ និងធន់ ក្នុងការឆ្លើយតបនឹងគ្រោះអាសន្ន ក៏ដូចជាគាំទ្រដល់ការសម្រេចចិត្តលើគោលនយោបាយផ្អែកលើទិន្នន័យជាក់ស្តែង។

រដ្ឋមន្ត្រី ជា សុមេធី អនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ឬ DSPP ដែលជាសមិទ្ធផលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ, ថែមទាំងបំពាក់កុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពខ្ពស់, កាមេរ៉ាថតផ្ទៃមុខ និងថតឯកសារ, ម៉ាស៊ីនស្កែនខ្ចៅដៃ, និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនឃុំ/សង្កាត់ ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូន នាពេលកន្លងមក។ឯកឧត្តមរដ្ឋមន្ត្រី

រដ្ឋមន្ត្រី ជា សុមេធី បន្តថា សមិទ្ធផលទាំងនេះ នឹងរួមចំណែកក្នុងការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការ ចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា។គួរបញ្ជាក់ជូនថា

គួរបញ្ជាក់ជួនថាស្របតាមផែនការពង្រីកវិសាលភាពដែលបានអនុម័តដោយក្រុមប្រឹក្សាជាតិគាំពារសង្គម, ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដោយគ្រោងពង្រីកការអនុវត្តទៅដល់ខេត្តគោលដៅចំនួន ១៥ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ និងឈានទៅសម្រេចការអនុវត្តក្នុងវិសាលភាពទូទាំងប្រទេស នៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម